no-alternative title

របាយកាណ៍ថ្មី៖ ទូរស័ព្ទ iPhone X អាចនឹងធ្វើឱ្យក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានប្រាក់ 1 ពាន់ពាន់លានដុល្លារអាមេរិក

តាមការបញ្ជាក់របស់ CNBC បានឱ្យដឹងថា ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន GBH Insight បាននិយាយថា ជាមួយនឹងការបញ្ចេញនូវទូរស័ព្ទ iPhone X ក្រុមហ៊ុន Apple អាចក្លាយជាក្រុមហ៊ុនមានតម្លៃ 1 ពាន់ពាន់លានដុល្លារអាមេរិកដំបូងបំផុតនៅក្នុងឆ្នាំ 2018។ បច្ចុបន្បន្ននេះ Apple មានតម្លៃ 868.1 ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំនួននេះនឹងមានការកើនឡើងនៅឆ្នាំបន្ទាប់នៅពេលដែល iPhone X ជម្រុញឱ្យអ្នកប្រើប្រាស់ធ្វើការ Upgrade ទៅលើ iPhones របស់ពួកគេ ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple អាចមានការកើនឡើងនៅចន្លោះ $210 និង $230 នៅក្នុងឆ្នាំ 2018 នេះបើតាមអ្នកវិភាគ Daniel Ives ។ តម្លៃភាគហ៊ុនរបស់ AAPL នៅរសៀលថ្ងៃព្រហស្បត៍នេះកន្លងទៅ គឺមានតម្លៃ $171.51 ខណៈពេលដែលកាលពីថ្ងៃពុធមានតម្លៃ $169.08 ។ 

អ្នកវិភាគរបស់ Wall Street បានធ្វើការទស្សន៍ទាយសម្រាប់ iPhones 2017 នេះថា អ្នកប្រើប្រាស់ជាង 350 លាននាក់ មានទូរស័ព្ទ iPhones យ៉ាងហោចណាស់ក៏ពីរឆ្នាំដែរ ហើយអ្នកទាំងនោះចង់ធ្វើការ Upgrade ទៅលើទូរស័ព្ទរបស់ពួកគេ។ សម្រាប់តម្លៃរបស់ iPhone X គឺ $999 ។ សម្រាប់តម្លៃលក់ជាមធ្យមនឹងមានការកើនឡើងពី $643 នៅក្នុងឆ្នាំ 2017 និងតម្លៃ $746 នៅក្នុងឆ្នាំ 2018 នេះបើតាមការបញ្ជាក់ Ives ។ មនុស្សជាច្រើននឹងសម្រេចចិត្តជ្រើសរើសយក iPhone X ទំហំ 256GB ដែលមានតម្លៃ $1149 ។សម្រាប់ iPhone 8 និង iPhone 8 Plus ដែលបានបង្ហាញចេញកាលពីខែកញ្ញា ក្រុមហ៊ុន Apple ក៏បានលក់ទូរស័ព្ទនេះ បានច្រើនផងដែរ សម្រាប់ចំនួននៃ iPhones របស់ក្រុមហ៊ុន Apple នឹងមានចំនួន 258 លានគ្រឿង គិតត្រឹមខែកញ្ញាឆ្នាំ 2018 ខណៈពេលដែលកំណត់ត្រានៅក្នុងឆ្នាំ 2015 គឺចំនួន 231 លានគ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងរបាយការណ៍ប្រាក់ចំណូលចុងក្រោយនេះថា អាជីវកម្មនៃសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Apple គឺមានទំហំស្មើរនឹងក្រុមហ៊ុន Fortune 100។ សម្រាប់ Apple Music មានការកើនឡើង 75% បើធៀបទៅនឹងឆ្នាំមុននេះ ហើយអាជីវកម្មសេវាកម្មរបស់ក្រុមហ៊ុន Apple នឹងកើនឡើងប្រាក់ចំណូលក្នុងរង្វង់ទឹកប្រាក់ 50 ពាន់លានដុល្លារអាមេរិកនៅត្រឹមតែកញ្ញឆ្នាំ 2020 ។ សម្រាប់ពេលឥឡូវនេះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងខ្លាំងនៅក្នុងរដូវវិស្សមកាលនេះ។ ក្រុមហ៊ុនបញ្ជាក់កាលពីប៉ុន្មានសប្តាហ៍មុននេះថា នៅក្នុងត្រីមាសទី 1 នៅឆ្នាំ 2018 នេះនៅមិនទាន់ដឹងថាខ្លាំងក្លាបំផុតនៅឡើយទេ។ ក្រុមហ៊ុនបានជម្រុញនូវការលក់ផលិតផលចុងក្រោយនៅហាងជាច្រើនរបស់ខ្លួនរួមមាន iPhone X, iPhone 8, Apple Watch Series 3 និង Apple TV 4K ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន