no-alternative title

របាយការណ៍ថ្មី: Apple ទំនងជាបោះបង់ចោល Qualcomm ងាកទៅសហការជាមួយនឹង Intel សម្រាប់ការផលិតបន្ទះឈីប iPhone 11 Chipset

បញ្ហាជាច្រើនរវាង Apple និង Qualcomm ទំនងជាធ្វើឱ្យក្រុមហ៊ុន Apple ដោយងាកទៅចាប់ដៃគូសហការជាមួយនឹង Intel សម្រាប់ទូរស័ព្ទស៊េរីថ្មីជាច្រើនរបស់ខ្លួននាពេលខាងមុខនេះ។ Fast Company បានរាយការណ៍កាលពីថ្ងៃសុក្រនេះថា Apple បាននិងកំពុងតែធ្វើការជាមួយនឹង Intel សម្រាប់ផលិតទៅលើបន្ទះឈីប 5G Chipset សម្រាប់ទូរស័ព្ទ iPhone ដើម្បីឆ្ពោះទៅរកការផលិតនូវបន្ទះឈីបថ្មីនៅក្នុងបដិវត្តន៍នៃ ស្តង់ដារ Wireless មួយសម្រាប់ជំនួសនូវស្តង់ដារ 4G។ ជាមួយនឹងការផ្លាស់ប្តូរនេះ Apple ប្រហែលជាធ្វើការជាមួយជាមួយនឹងក្រុមហ៊ុន Intel ដោយសារតែខ្លួនមានជម្លោះជាច្រើនជាមួយនឹង Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយអភិវឌ្ឍនូវបច្ចេកវិទ្យា Chipset ដូចជា Uplink Carrier Aggregation ផងដែរ។

យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Intel បានជួលវិស្វកររាប់ពាន់នាក់ ដើម្បីធ្វើការនៅលើ Chipset នេះ ដើម្បីធ្វើការផលិតសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ iPhone របស់ Apple។ កាលពីខែមករាកន្លងទទៅ Intel ក៏បានសបង្ហាញនូវបច្ចេកវិទ្យា 5G Chipset នៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) 2017 នៅទីក្រុង Las Vegas ផងដែរ ដោយបានប្រកាសនៅលើបណ្តាញវេបសាយរបស់ខ្លួន ថា ក្រុមហ៊ុន បានសម្រេចជោគជ័យសម្រេចនូវបច្ចេកវិទ្យានៃការខល 5G នៅលើបន្ទះឈីប 5G silicone chipset។

រូបភាពពាណិជ្ជកម្ម
no-alternative title

មានឱកាសមួយយដែលថា យើងនឹងឃើញបន្ទះឈីបមួយនេះនៅក្នុងទូរស័ព្ទជំនាន់បន្ទាប់របស់ទូរស័ព្ទ iPhones ដែលក្នុងនោះក៏មានទូរស័ព្ទ iPhone 11 ទោះបីជាបន្ទះឈីបនេះ ប្រហែលជាប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅឆ្នាំ 2019 ។ ការងាកទៅប្រើប្រាស់នូវស្តង់ដារ 5G Wireless ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងពេលណាមួយនៅឆ្នាំក្រោយនេះ។ សម្រាប់បន្ទះឈីបនេះ ក៏នឹងធ្វើការបំពាក់នៅលើទូរស័ព្ទ iPhone 11 ដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំក្រោយនេះ។

ទូរស័ព្ទ 5G iPhone នឹងមានល្បឿន 1GB/s ដែលផ្តល់នូវសមត្ថភាពយ៉ាងធំធេងសម្រាប់ Apps និងលក្ខណៈសម្បត្តិនៃទិន្នន័យជាច្រើនរបស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Qualcomm ក៏អភិវឌ្ឍន៍ទៅលើបន្ទះឈីប 5G ថ្មីឈ្មោះថា Qualcomm Snapdragon X50 ដែលបានបង្ហាញនៅក្នុងខែតុលាកាលពីឆ្នាំមុននេះ។ នៅក្នុងជម្លោះនេះ ក្រុមហ៊ុន Intel នឹងក្លាយជាជម្រើសល្អសម្រាប់ក្រុមហ៊ុន  Apple។ ចាប់តាំងពីក្រុមហ៊ុន Qualcomm ចាប់ផ្តើមផលិតនូវបន្ទះឈីបសម្រាប់ក្រុមហ៊ុនជាច្រើនដូចជា Samsung និង HTC និងក្រុមហ៊ុនជាច្រើនទៀត។ Apple ក៏នឹងងាកទៅប្រើប្រាស់បន្ទះឈីបនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Qualcomm និង Apple នៅមិនទាន់លើកឡើងអំពីការអភិវឌ្ឍនេះនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន