no-alternative title

មានការបែកធ្លាយរូបភាពជាច្រើនសន្លឹកស្មាតហ្វូនថ្មីមួយ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងមុខ ត្រូវបានសង្ស័យថាជាគឺ Huawei P11 Plus ឬ Nova 3

សព្វថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានផ្លាស់ប្តូរងាកទៅប្រើប្រាស់អេក្រង់លាត ហើយស្មាតហ្វូនដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងមុខ ក៏នឹងត្រូវផ្លាស់ប្តូរប្រព័ន្ធសុវត្ថិ ភាពនេះ ទៅដាក់នៅផ្នែកខាងក្រោយវិញ ឬបោះបង់ចោល និយាយរួមទៅ គឺដូចគ្នាទៅនឹងទូរស័ព្ទ iPhone X។ ថ្ងៃនេះ មានរូបភាពជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី ដែលមានអេក្រង់លាត ត្រូវបានចែកចាយនៅលើអនឡាញ ប៉ុន្តែអ្វីដែលប្លែកខុសពីព័ត៌មានមុនៗនោះ គឺដោយសារតែស្មាតហ្វូនស៊េរីថ្មីនេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងមុខ។

បើមើលទៅលើរូបភាពនេះ ឃើញថា អេក្រង់របស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានកម្រិត 18:9 Aspect Ratio ដែលលោកអ្នកធ្លាប់ឃើញបំពាក់នៅលើស្មាតហ្វូនជាច្រើនស៊េរីរួចមកហើយ។ ស្មាតហ្វូននេះ នៅតែមានស៊ុមស្តើងព័ទ្ធអេក្រង់តូចមួយសម្រាប់ដាក់កាមេរ៉ាមុខ សេនស័រ និងឧបាល័របំពងសំឡេង។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរិថ្មីនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ គឺមានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ហើយគេឃើញមានអក្សរ ‘Aurora’ ដែលប្រភពខ្លះអះអាងថានេះ គឺជាស្មាតហ្វូន Huawei P11 Plus ឬ Nova 3 ទេនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តែយ៉ាងណានៅមិនទាន់មានការបញ្ជាក់អះអាងថា ជាស្មាតហ្វូនម៉ូដែលមួយណានៅឡើយទេក្នុងពេលនេះ។ ក្រៅពីប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងមុខនោះ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវរន្ធ USB-C និង 3.5mm Audio Jack នៅផ្នែកខាងក្រោមផងដែរ។ ប្រសិនបើលោកអ្នកចូលចិត្តស្មាតហ្វូនដែលមានអេក្រង់ពេញលេញ ហើយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងមុខនោះ ស្មាតហ្វូននេះ នឹងបង្ហាញព័ត៌មានកាន់តែច្បាស់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន