no-alternative title

Samsung W2018 ស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែធ្នូខាងមុខនេះ ជាមួយនឹងកាមេរ៉ានឹងមានកម្រិត f/1.5 Aperture

តើលោកអ្នកធ្លាប់ជាមនុស្ស ដែលស្រឡាញ់ស្មាតហ្វូន ដែលអាចបត់បានមែនទេ? ឥឡូវនេះ យើងទទួលបានដំណឹងនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនបត់បាន Samsung W2018 ហើយ។ កាលបរិច្ឆេទនេះ ត្រូវបានទម្លាយនៅលើបណ្តាញសង្គម Twitter របស់គណនីឈ្មោះថា @MMDJ។ តាមការបង្ហោះរបស់គណនីនេះ ស្មាតហ្វូនបត់បាន Samsung W2018 នឹងបង្ហាញខ្លួននៅក្នុងទីក្រុង Xiamen ប្រទេសចិននៅថ្ងៃទី 1 ខែធ្នូខាងមុខនេះ។ នៅលើសារបង្ហោះនេះ ក៏មានភ្ជាប់ជាមួយនឹងស្មាតហ្វូនត្រកូល W-series កាលពី 10 ឆ្នាំមុន និងភ្ញៀវល្បីឈ្មោះជាច្រើន ដែលអញ្ជើញមកសម្ពោធស្មាតហ្វូននេះផងដែរ។

ក្រុមហ៊ុន Samsung បានសម្ពោធស្មាតហ្វូនត្រកូល W-Series នេះនៅក្នុងវេទិកានៃការរៃអង្គាសមូលនិធិសម្រាប់សប្បុរសធម៌។ នៅក្នុងការបង្ហោះរបស់ @MMDDJ_ ក៏បានបង្ហាញអំពីរូបភាពនៃសកម្មភាពសប្បុរសធម៌ និងរូបភាពជាច្រើនកាលពីឆ្នាំមុននេះផងដែរ។ Samsung W2018 គឺជាស្មាតហ្វូនបត់បាន ដែលមានសមត្ថភាពខ្លាំងក្ល។ ស្មាតហ្វូននេះ មានអេក្រង់ភ្លោះទំហំ 4.2 អ៊ីង មានកម្រិតភាពច្បាស់ FHD Displays ហើយនិងដំណើរការដោយបន្ទះឈីប Snapdragon 835 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ បើទោះបីជាស្មាតហ្វូន Samsung W2018 មិនមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះក្តី ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនគឺជាទូរស័ព្ទ Samsung ដំបូងបំផុត ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា f/1.5 Aperture។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះប្រហែលជាទំហំ 12MP ចំនែកកាមេរ៉ាខាងមុខគឺមានទំហំ 5MP។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរូបភាពបែកធ្លាយជាច្រើនកាលពីសប្តាហ៍មុននេះ បានទម្លាយថា ស្មាតហ្វូន Samsung W2018 នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលបង្ហាញខ្លួននៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ @MMDDJ_ បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកផងដែរ។ ស្មាតហ្វូន Samsung W2018 ក៏នឹងភ្ជាប់ជាមួយនឹងប៊ូតុង Bixby ផងដែរ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងថាមពលថ្ម 2300mAh និងប្រព័ន្ធប្រតិបត្តិការ Android Nougat។ ពេលនេះ នៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានពិតជាថ្លៃខ្ពស់ជាងមុនជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន