no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបន្តបាត់បង់ចំណែកទីផ្សារបន្ថែមទៀតនៅក្នុងប្រទេសចិនក្នុងត្រីមាសទី 4 នេះ

យោងតាមការបញ្ជាក់របស់ Strategy Analytics បានឱ្យដឹងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics នៅក្នុងប្រទេសចិន នឹងបន្តធ្លាក់ចុះ 2% ទៀតនៅក្នុងត្រីមាសទី 4 នេះ បានបញ្ចេញកាលពីសប្តាហ៍មុននេះដោយក្រុមហ៊ុនស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បញ្ជាក់ថា ក្រុមហ៊ុន Samsung ឈរនៅលេខរៀងទី 9 ក្នុងចំណែកទីផ្សារធំបំផុតនៅក្នុងពិភពលោកដែលមានចំណែកទីផ្សារ 2% នៅក្នុងត្រីមាសទី 3 ។ ចំណែកភាគហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ 1.6% បន្ថែមទៀតនៅក្នុងត្រីមាសទី 4 នេះ នេះបើយោងតាមការបញ្ជាក់របស់ SA។

កាលពីមុននេះ ក្រុមហ៊ុន Samsung ធ្លាប់ជាក្រុមហ៊ុនលេចធ្លោនៅក្នុងប្រទេសចិន ជាមួយនឹងចំណែកទីផ្សារដល់ទៅ 20% ត្រូវបានគេមើលឃើញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ មានការធ្លាក់ចុះខ្លាំងដោយសារតែវត្តមានរបស់ស្មាតហ្វូនក្នុងប្រទេសនេះ មានការកើនឡើងដូចជា Huawei, Xiaomi, Oppo និង Vivo ជាដើម។ បើធ្វើការបូកបញ្ចូលនូវចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំង 4 នេះ គឺមានរហូតដល់ទៅ 66% នៅក្នុងត្រីមាសទី 3 ប៉ុន្តែវាមានការទស្សន៍ទាយថា ចំណែកទីផ្សារនេះ នឹងមានធ្លាក់ចុះមកនៅត្រឹម 57.3% នៅត្រីមាសទី 4 នេះ ដោយសារតែមានតម្រូវការខ្ពស់ទៅលើ iPhone X របស់ក្រុមហ៊ុន Apple។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Lee Byung-tae ដែលជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យ KAIST College of Business បាននិយាយថា”វាស្ទើរតែមិនអាចទៅរួចនោះទេសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក្នុងការដណ្តើមទីផ្សារនៅក្នុងប្រទេសចិន ត្រឡប់មកវិញជាមួយនឹងក្រុមហ៊ុនជាច្រើនក្នុងប្រទេសដែលផ្តល់នូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យនោះ។ ចាប់តាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន បានទទួលជោគជ័យក្នុងការពង្រីកនូវវត្តមានរបស់ទីផ្សារស្មាតហ្វូនដែលមានតម្លៃសមរម្យទៅក្នុងទីផ្សាររួមមានទាំងប្រទេសឥណ្ឌាផងដែរ ក្រុមហ៊ុន Samsung និង LG មានការធ្លាក់ចុះទៅលើចំណែកទីផ្សារជាបន្តបន្ទាប់។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung កាត់បន្ថយការងារជាង 20,000 កន្លែងនៅក្នុងប្រទេសចិន នៅក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំមុននេះ ហើយក្រុមហ៊ុននេះ ក៏ផ្លាស់ប្តូរអគ្គនាយករបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិនផងដែរ ដោយសារតែការលក់នៅមានចំនួនទាប។ ទន្ទឹមនឹងនេះផងដែរថា ក្រុមហ៊ុន Apple គឺជាម៉ាកបរទេសដែលឈរនៅចំណាត់ថ្នាក់លេខ 5 នៅក្នុងប្រទេសចិន និងមានចំណែកទីផ្សារដល់ទៅ 7.2% នៅក្នុងត្រីមាសទី 3 ប៉ុន្តែមានការរំពឹងថា នឹងកើនឡើងដល់ទៅ 10.7% ដោយសារតែវត្តមានរបស់ iPhone X នេះបើតាមការបញ្ជាក់របស់ Strategy Analytics៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន