no-alternative title

Samsung Galaxy A5 និង A7 (2018) ទំនងជាដាក់លក់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្មាតហ្វូនទាំងពីរនេះទទួលបានការបញ្ជាក់វិញ្ញាបនប័ត្រ Wi-Fi

ការបែកធ្លាយនៅក្នុងពេលថ្មីៗនេះៗ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A5 (2018) និង Galaxy A7 (2018) មានលេខកូដម៉ូដែល SM-A530F និង SM-A730F ។ ស្មាតហ្វូនទាំងពីនេះ ប្រហែលជាបង្ហាញវត្តមានលឿនជាងសព្វដងដោយសារតែវវាបានទទួលវិញ្ញាបនបត្រពី Wi-Fi Alliance ហើយ។  វិញ្ញាបនបត្រ Wi-Fi សម្រាប់ស្មាតហ្វូនម៉ូដែល SM-A530F និង SM-A730F បានទមា្លយថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Wi-Fi 802.11 a/b/g/ac ហើយវានឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។  កាន់តែពិសេសជាងនេះទៀតនេះ ក្រុមហ៊ុន Samsung ក៏នឹងផ្តល់នូវមុខងារពិសេសៗជាច្រើនពីស្មាតហ្វូន Galaxy S ទៅលើស្មាតហ្វូន Galaxy A Series ។

ស្មាតហ្វូន Galaxy A (2017) ដូចជា Galaxy A3, Galaxy A5 និង Galaxy A7 ដែលបានបង្ហាញខ្លួនកាលពីខែមករាក្នលងទៅឆ្នាំនេះ បានដំណើរការប្រព័ន្ធប្រតិបត្តិការ Android Marshmallow ។ ក្រោយមកទៀតស្មាតហ្វូនទាំងនេះ បានធ្វើការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យុទ្ធសាស្រ្តដូចគ្នាសម្រាប់ស្មាតហ្វូន Galaxy A5 (2018) និង Galaxy A7 (2018) ។ ស្មាតហ្វូនទាំងនេះ នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat OS ហើយវាប្រហែលជាធ្វើការអាប់ឌែតទៅកាន់ Android Oreo នៅពាក់កណ្តាលឆ្នាំក្រោយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលេនះ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូន Galaxy A5 (2018) និង Galaxy A7 (2018) នឹងភ្ជាប់ជាមួយអេក្រង់ប្រភេទ Infinity Display ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy Note 8 ផងដែរ។ ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងមុខ ហើយវានឹងមានប៊ូតុង Bixby ផងដែរ។ របាយការណ៍កាលពីមុននេះ បានទម្លាយថា ស្មាតហ្វូនទាំងពីរនេះ នឹងដំណើរការបន្ទះឈីប Exynos 7885 chipset ។ សម្រាប់ឆ្នាំ 2018 នេះ ស្មាតហ្វូន Galaxy A5 និង Galaxy A7 ទទួលបាននូវវិញ្ញាបនបត្រ FCC រួចមកហើយ។ ស្មាតហ្វូននេះ ក៏ទទួលវិញ្ញាបនបត្រ Bluetooth SIG ផងដែរ។ ស្មាតហ្វូន Galaxy A5 និង A7 ឆ្នាំ 2018 ប្រហែលជាប្រកាសបង្ហាញខ្លួននៅខែក្រោយនេះ ឬនៅដើមខែមករាឆ្នាំ 2018 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន