no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Oukitel Mix 2 ស្មាតហ្វូនស៊េរីថ្មីបំពាក់បន្ទះនូវឈីប Helio P25 កំពុងទទួលបាននូវការចាប់អារម្មណ៍ និងរំជើបរំជួលជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន

ស្មាតហ្វូនស៊េរីថ្មី Oukitel Mix 2 ដែលទើបតែបានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលថ្មីៗនេះ ហើយនិងត្រៀមចេញលក់នៅក្នុងទីផ្សារនៅចុងខែផងដែរនោះ គឺកំពុងតែទទួលបាននូវការចាប់អារម្មណ៍ និងរំជើបរំជួលជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ហើយថ្ងៃនេះដែរ វីដេអូរបស់ស្មាតហ្វូននេះ ត្រូវបានគេបញ្ចេញចេញ ដោយបានបង្ហាញថា ស្មាតហ្វូននេះ គឺមានអេក្រង់ពេញលេញ (Full-Display) ដ៏ស្រស់ស្អាតបំផុត។ បន្ថែមពីនេះទៀតនៅក្នុងវីដេអូនេះ អ្នកក៏អាចមើលឃើញអំពីពិន្ទុ ដែល Antutu សម្រេចបានផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Oukitel Mix 2 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 និងទទួលវិញ្ញាបនប័ត្រពី GMS រួចរាល់ហើយផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99 អ៊ីង 18.9 Full Display ហើយពិតជាងាយស្រួលកាន់បំផុតនៅក្នុងដៃរបស់អ្នកប្រើប្រាស់។ ស្មាតហ្វូននេះ បំពាក់រ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួមទាំងបន្ទះឈីបប្រភេទ Helio P25 SoC ដែលទទួលបានពិន្ទុដល់ទៅ 62858 តាមរយៈការធ្វើតេស្តរបស់ Antutu Benchmark ដែលពិតជាខ្លាំង។ ស្មាតហ្វូននេះ មានម៉េមូរីធំ ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីទំហផ្ទុកទិន្នន័យរបស់វានោះទេ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះមានថាមពលថ្ម 4080mAh ដែលអាចប្រើប្រាស់បានរយៈពេល 2 ថ្ងៃ ហើយវាថែមទាំងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner សម្រាប់ការពារទៅលើស្មាតហ្វូនរបស់អ្នកផងដែរ។

បើនិយាយអំពីប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយដែលមាន 6 Modes សម្រាប់ជ្រើសរើសគឹ Normal, FaceBeauty, Blur, Mono, Panorama និង Pro ដែលអ្នកអាចជ្រើសរើសសម្រាប់ការថតតាមតម្រូវការ។ អេក្រង់របស់ស្មាតហ្វូននេះគឺជាប្រភេទ 18:9 Aspect Ratio ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ FHD+ ដែលងាយស្រួលសម្រាប់ការលេងហ្គេម ទស្សនាវីដេអូ និងការមើលរូបភាពជាដើម។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ Brilliant blue, ពណ៌ខ្មៅ Jet black, និងពណ៌ទឹកប្រាក់ Glossy Silver ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
មកមើលកាសឥតខ្សែស៊េរីថ្មី ដែលកំពុងពេញនិយម និងបានទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់អោយស្តាប់តន្រ្តីកាន់តែអន្លង់អន្លោច

មកមើលកាសឥតខ្សែស៊េរីថ្មី ដែលកំពុងពេញនិយម និងបានទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់អោយស្តាប់តន្រ្តីកាន់តែអន្លង់អន្លោច

ដោយ ប៉េងលីន
ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ដោយការអបអរបុណ្យចូលឆ្នាំខ្មែរ ដល់អតិថិជន នៅទូទាំងប្រទេស

ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ដោយការអបអរបុណ្យចូលឆ្នាំខ្មែរ ដល់អតិថិជន នៅទូទាំងប្រទេស

ដោយ ប៉េងលីន
មើលលក្ខណៈពិសេសៗខ្លះៗរបស់ OPPO F7 ទាំងអស់គ្នា មុននឹងស្អាតហ្វូននេះបង្ហាញវត្តមានផ្លូវកានៅសប្តាហ៍ក្រោយ

មើលលក្ខណៈពិសេសៗខ្លះៗរបស់ OPPO F7 ទាំងអស់គ្នា មុននឹងស្អាតហ្វូននេះបង្ហាញវត្តមានផ្លូវកានៅសប្តាហ៍ក្រោយ

ដោយ ប៉េងលីន
តើពិតទេដែលស្មាតហ្វូនស៊េរីថ្មី OnePlus 6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែឧសភាខាងមុខនេះ?

តើពិតទេដែលស្មាតហ្វូនស៊េរីថ្មី OnePlus 6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែឧសភាខាងមុខនេះ?

ដោយ ប៉េងលីន
ការស្ទង់មតិមួយ បាននិយាយថា យុវវ័យជំទង់ក្នុងសហរដ្ឋអាមេរិកប្រមាណជាង 80% ចូលចិត្តប្រើទូរស័ព្ទ iPhone ជាងទូរស័ព្ទ Android

ការស្ទង់មតិមួយ បាននិយាយថា យុវវ័យជំទង់ក្នុងសហរដ្ឋអាមេរិកប្រមាណជាង 80% ចូលចិត្តប្រើទូរស័ព្ទ iPhone ជាងទូរស័ព្ទ Android

ដោយ ប៉េងលីន
Samsung Galaxy Note 9 នឹងភ្ជាប់នូវថ្មទំហំធំជាងជំនាន់មុនខ្នាត 4,000mAh ព្រមទាំងមានការបង្កើនទំហំអេក្រង់ធំជាងមុនបន្តិច

Samsung Galaxy Note 9 នឹងភ្ជាប់នូវថ្មទំហំធំជាងជំនាន់មុនខ្នាត 4,000mAh ព្រមទាំងមានការបង្កើនទំហំអេក្រង់ធំជាងមុនបន្តិច

ដោយ ប៉េងលីន