no-alternative title

Galaxy X ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលមានកាមេរ៉ា និងឧបាល័រជាប្រភេទថ្មី ដែលបង្ហាញអំពីគំនិតច្នៃប្រឌិត និងការរចនាប្លែកបំផុត

Samsung Galaxy X ទើបតែបានបង្ហាញខ្លួននៅលើអនឡាញ ដែលត្រូវបានគេទម្លាយ ដោយអ្នកបង្កើតថ្មី ឈ្មោះថា Concept Creator នៅលើបណ្តាញសង្គម YouTube ដែលបង្ហាញពីគំនិតនៃការរចនាកាន់ប្លែក។ នៅក្នុងចំណងជើងនៃវីដេអូនេះគឺដាក់ថា ‘Samsung Galaxy X គឺជាស្មាតហ្វូនដែលមានអេក្រង់ពេញលេញ?’ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថាស្មាតហ្វូននេះ គឺជាប្រភេទស្មាតដែលអាចរុញ (Slide) បាន ដែល អនុញ្ញាតឱ្យលោកអ្នកធ្វើការលាក់ទៅលើឧបាល័រ និងកាមេរ៉ាខាងមុខរបស់វាបានថែមទៀត។

ការរចនាទៅលើស្មាតហ្វូន Samsung Galaxy X ត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយហើយវា ក៏មានភ្លើង LED Flash ភ្លោះនៅចំហៀងផងដែរ។ ស៊ុមព័ទ្ធអេក្រង់មិនមាននៅចំហៀងរបស់វានោះទេ ប៉ុន្តែវាមាននៅផ្នែករុញខាងលើ និងខាងក្រោមរបស់ស្មាតហ្វូននេះ ដែលមានទំហំក្រាស់ជាងស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus។ អេក្រង់របស់ស្មាតហ្វូននេះ មានជ្រុងកោង ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner នៅក្រោមអេក្រង់ផ្នែកខាងមុខតែម្តង។ បច្ចេកវិទ្យាសម្រាប់ស្មាតហ្វូននេះប្រហែលជាបង្ហាញខ្លួននៅក្នុងឆមាសទី 2 នៅឆ្នាំក្រោយនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានការរចនារូបរាងយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងណាស់ ប៉ុន្តែក្រុមហ៊ុន Samsung ប្រហែលជាមិនផលិតស្មាតហ្វូនរុញបែបនេះ នៅក្នុងពេលអនាគតនោះទេ ក៏ប៉ុន្តែបើយើងគំនិតនៃការរចនានេះ គឺពិតជាអស្ចារ្យ ហើយវាប្រហែលជាអាចត្រូវក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងធ្វើការពិចារណាក៏ថាបានដែរ។ នៅក្នុងប្រភពនេះមិនបានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះនោះទេ ដោយសារតែនេះគ្រាន់តែជាគំនិតនៃការរចនាតែប៉ុណ្ណោះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន