no-alternative title

Apple Watch បានជួយសង្រ្គោះអ្នកជិះក្តារលើទឹកម្នាក់អោយរួចពីការប្រម៉ាញ់របស់ត្រីឆ្លាម លោក Tim Cook បាននិយាយថា “អស្ចារ្យ!”

នៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple សម្រាប់នាឡិកាស្មាតវ៉ច គឺមានរឿងរ៉ាវជាច្រើន ដែលជួយឱ្យអ្នកប្រើប្រាស់ទទួលបានជីវិតរស់នៅមួយកាន់តែប្រសើរឡើង។ លើសពីនេះ ទៅទៀត នាឡិកាឆ្លាតវៃនេះ ក៏ផ្តោតសំខាន់ទៅលើសកម្មភាពនៃការហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់រឿងនៅពេលនេះវិញ ពិតជាអស្ចារ្យរហូតទាល់តែនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook ចេញមកប្រតិកម្មផងដែរ។ ការលេងជិះក្តារស្គីនៅលើទឹកជាមួយនឹងនាឡិកាឆ្លាតវៃ Apple Watch 3 នៅលើកដៃរបស់គាត់ លោក John Zilles កំពុងតែជិះក្តានៅលើទឹករលកប្រហែលជាបានចំងាយមួយម៉ាយ៍ គាត់ក៏បានធ្លាក់ចូលទៅក្នុងទឹក។ បន្ទាប់មកគាត់មានរយៈពេលប្រហែលជា 2 ម៉ោង នៅក្នុងការហែកទឹកយឺតៗរួមជាមួយនឹងសម្លៀកបំពាក់ជិះក្តារស្គីលើទឹករលកមុនពេល ដែលគាត់ទៅដល់មាត់ច្រាំង។ គាត់និយាយថា នៅក្នុងដែនទឹកនៃតំបន់ Ventura នៃរដ្ឋកាលីហ្វញ៉ែរគាត់បានឃើញត្រីឆ្លាម។ 

គាត់បាននិយាយថា នៅពេលដែលគាត់បានក្រឡេកមើលទៅម៉ោងនៅលើនាឡិកាឆ្លាតវៃ Apple Watch របស់គាត់ ហើយរំពេចនោះ គាត់នៅចងចាំថាកាត់អាចប្រើប្រាស់ Voice Calls បាននៅលើនាឡិកាឆ្លាតវៃនេះ ដូច្នេះគាត់ ក៏ខលទៅកាន់គ្រួសាររបស់គាត់ ដើម្បីឱ្យពួកគេដឹងថា គាត់នឹងមកយឺត។ មិនបាច់និយាយទៀតនោះទេ គំនិតនៃការគិតថា ត្រីឆ្លាមហែលទឹកនៅជុំវិញតំបន់នោះកើតឡើង ហើយលោកដឹងថា លោកនៅសល់ពេលតែមួយម៉ោងទៀតប៉ុណ្ណោះ ដូចនេះ គាត់ក៏ខលទៅកាន់កូនប្រុសរបស់គាត់ឱ្យផ្តល់លេខឆ្មាំយាមសមុទ្រមកអោយគាត់។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកនិយាយថា “ខ្ញុំធ្លាប់ឃើញមនុស្សជាច្រើនទុកទូរស័ព្ទនៅក្នុងស្រោមការពារការជ្រាបទឹក ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ស្មាតហ្វូនរបស់ពួកគេ ដូចនេះនៅពេលដែលខ្ញុំពាក់នាឡិកា Apple Watch 3 នេះ ខ្ញុំគិតថានេះ ពិតជាអស្ចារ្យណាស់។ ប្រពន្ធរបស់ខ្ញុំផ្តល់ឱ្យខ្ញុំនូវផលិតផលបច្ចេកវិទ្យាជាច្រើនសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំបែរជាទុក ទូរស័ព្ទរបស់ខ្ញុំនៅផ្ទះវិញ។” នាឡិកាឆ្លាតវៃ Apple Watch 3 របស់គាត់ បានផ្តល់នូវមុខងារជាច្រើនសម្រាប់រូបគាត់ឱ្យផុតអំពីគ្រោះថ្នាក់នេះ ហើយ John Zilles ក៏ផ្ញើរបានអ៊ីម៉ែលទៅកាន់ក្រុមហ៊ុន Apple ដើម្បីបង្ហាញអំពីអារម្មណ៍នៃការស្រឡាញ់ និងកោតសរសើរចំពោះផលិតផលនេះ ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook និយាយថា “ពិតជាអស្ចារ្យណាស់! ពិតជាសប្បាយចិត្តមែនទែននៅពេលដែលអ្នកមានសុវត្ថិភាព៕”

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន