no-alternative title

បែកធ្លាយព័ត៌មានថ្មីមួយបញ្ជាក់ថា iPhone 2018 នឹងមានការបំពាក់បន្ថែមអង់តែនថ្មី សម្រាប់បង្កើនល្បឿន LTE អោយកាន់តែលឿន

ថ្មីៗនេះមានការបែកធ្លាយព័ទមានមួយដែលត្រូវបានគេជឿជាក់ថា ក្រុមហ៊ុន Apple កំពុងតែរៀបចំនូវទូរស័ព្ទ iPhones ស៊េរីថ្មីជាច្រើនម៉ូដែល ជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធអង់តែនថ្មីដើម្បីបង្កើតនូវល្បឿននៃការបញ្ជូនតាមរយៈ Ultra-fast LTE ។ ព័ត៌មានថ្មីនេះ គឺត្រូវបានគេទម្លាយចេញប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍មួយបញ្ជាក់ថា iOS ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Apple នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Intel XMM 7560 និង Qualcomm Snapdragon X20 processors ។

កាលពីថ្ងៃអង្គារ៍នេះ អ្នកវិភាគដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo បានបង្ហាញនៅក្នុងកំណត់ហេតុនៃការស្រាវជ្រាវមួយអំពីការព្យាការណ៍ទៅលើទូរស័ព្ទ iPhone នាពេលខាងមុខនេះ។ តាមការបញ្ជាក់របស់លោក Kuo អោយដឹងថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់យ៉ាងហោចណាស់នូវអង់តែន liquid crystal polymer (LCP) សម្រាប់ទូរស័ព្ទ iPhones នាពេលខាងមុខនេះ។ បច្ចេកវិទ្យានេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលប្រើប្រាស់នៅលើទូរស័ព្ទ iPhone X នោះ លោក Kuo បាននិយាយទៀតថា បច្ចេញវិទ្យានេះ នឹងមានការពង្រឹងជាច្រើនទៀតទៅលើការរចនាអង់តែនដែលអាចទ្រទ្រង់នូវស្តង់ដារ 4x4 MIMO បានផងដែរ នេះបើតាមការបញ្ជាករបស់ macRumors ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកំណត់ហេតុរបស់លោក Kuo បានបញ្ជាក់ថា “ការ Upgrade ទៅលើការរចនានៃអង់តែនថ្មី គឺជាកត្តាមួយសំខាន់សម្រាប់ការបង្កើនល្បឿនរបស់ LTE នៅក្នុងម៉ូដែល 2H18F iPhone។ LCP គឺខ្ពស់ជាង PI សម្រាប់កម្រិតហ្រ្វេកង់ខ្ពស់ ការដំណើរការកម្រិតខ្ពស់ និងការធន់ទៅនឹងសំណើម។ លោកបានទស្សន៍ទាយថា 2H18F iPhone នឹងប្រើប្រាស់នូវអង់តែន LCP LTE ចំនួនពីរដូចគ្នាទៅនឹង iPhone X ប៉ុន្តែវាក៏ត្រូវប្រើប្រាស់នូវលក្ខណៈសម្បត្តិកម្រិតខ្ពស់ផងដែរដើម្បីទ្រទ្រង់នូវស្តង់ដារ 4x4 MIMO។ នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានតែ ទូរស័ព្ទ iPhone X ប៉ុណ្ណោះ ដែលប្រើប្រាស់នូវ LCP FCPBs ចំនួនពីរនោះ។ សម្រាប់ iPhone 8 ប្រើប្រាស់តែ LCD module ហើយ iPhone 8 Plus ក៏ដូចគ្នាដែរ។ សម្រាប់ជំនាន់បន្ទាប់របស់ទូរស័ព្ទ iPhone ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2018 នេះ ក៏នឹងមានអង់តែន LCP LTE យ៉ាងហោចណាស់ចំនួន 2 ផងដែរ ។ 

ពេលនេះ ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការប្រើប្រាស់នុវ LCP ចំនួន 2 នៅលើទូរស័ព្ទ iPhone ស៊េរីថ្មីនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលជាគូប្រកួតប្រជែង ក៏កំពុងតែមានគម្រោងក្នុងការប្រើប្រាស់នូវការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធ 5G ផងដែរ។កាលពីដើមខែកន្លងទៅនេះ លោក Kuo បាននិយាយថា Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន 3 ម៉ូដែលនៅឆ្នាំ 2018 ខាងមុខនេះ ដោយក្រុមហ៊ុន នឹងធ្វើការអាប់ឌែតទៅលើ iPhone X ជាមួយនឹងការប្រើប្រាស់អេក្រង់ OLED ទំហំ 6.5 អ៊ីង និង iPhone X ដែលមានអេក្រង់ 5.8 អ៊ីង។ នៅក្នុងនោះ ក្រុមហ៊ុន Apple ក៏ទំនងជាធ្វើការនៅលើ iPhone អេក្រង់ 6.1 អ៊ីង LCD ផងដែរ ដែលមានការរចនាអេក្រង់ Edge-to-edge និងការទ្រទ្រង់នូវបច្ចេកវិទ្យា Face ID ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន