no-alternative title

សហស្ថាបនិករបស់ក្រុមហ៊ុន OnePlus លោក Carl Pei និយាយថា ស្មាតហ្វូន OnePlus 6T ប្រហែលជានឹងមិនបង្ហាញខ្លួនក្នុងឆ្នាំ 2018 នោះទេ

ថ្មីៗនេះ ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 5 ដែលដាក់លក់ជាផ្លូវការនៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2017 កន្លងទៅនេះ នឹងផ្អាកការផលិតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហេតុផលនៅពីក្រោយរឿងនេះ គឺដោយសារតែវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 5T បានមកដល់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទើបតែដាក់លក់ជាផ្លូវការនូវជំនាន់ ‘T’ របស់ស្មាតហ្វូនឆ្នាំមុននេះនៅក្នុងពេលថ្មីៗនេះផងដែរ។ ទាក់ទៅនឹងស៊េរី T ជំនាន់ថ្មី សហស្ថាបនិករបស់ក្រុមហ៊ុន OnePlus លោក Carl Pei បានទម្លាយថា គឺក្រុមហ៊ុននៅមិនទាន់មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន 6T នៅឡើយទេ។

លោក Pei បានបញ្ជាក់យ៉ាងដូច្នះថា ប្រសិនបើវាមានបច្ចេកវិទ្យាថ្មីគ្រប់គ្រាន់ នោះក្រុមហ៊ុន នឹងបញ្ចេញនូវស្មាតហ្វូនត្រកូល T ភ្លាម។ នេះមានន័យថា ការបញ្ចេញនូវស្មាតហ្វូនត្រកូល T នេះ មិនមែនជាយុទ្ធសាស្រ្តរយៈពេលយូររបស់ក្រុមហ៊ុននោះទេ ហើយក្រុមហ៊ុន ក៏មិនបង្ហាញវត្តមានរបស់ស្មាតហ្វូនត្រកូល T ជារៀងរាល់ឆ្នាំផងដែរ។ កាលពីឆ្នាំមុននេះ នៅក្នុងខែមិថុនា ក្រុមហ៊ុន OnePlus បានបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus 3 ដំណើរការប្រព័ន្ធប្រតិបត្តិការ Snapdragon 820 chipset ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Qualcomm ក៏ពង្រឹងនូវការប្រើប្រាស់បន្ទះឈីប Snapdragon 821 SoC នៅលើស្មាតហ្វូន OnePlus 3T  ដែលបង្ហាញខ្លួននៅខែវិច្ឆិកា ឆ្នាំ 2016 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កន្លងមក បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា LG និង Samsung បានខិតខំបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនជាច្រើន ដែលមានអេក្រង់ពេញលេញនៅក្នុងឆ្នាំនេះ ក៏ដោយ ក៏ស្មាតហ្វូន OnePlus 5 នៅតែមានការរចនារូបរាងដដែល។ រហូតមកដល់ពេលនេះ ដោយសារតម្រូវការអេក្រង់ពេញ បានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូន ដែលមានអេក្រង់ពេញលេញនៅក្នុងឆមាសទី 2 នៃឆ្នាំ 2017 នេះ។ ដូចនេះ ក្រុមហ៊ុន OnePlus ក៏បានសម្រេចបញ្ចញនូវស្មាតហ្វូន OnePlus 5 ដែលមានការរចនារូបរាងអេក្រង់ពេញលេញ ការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យា Face Unlock ផងដែរ។

និយាយដល់ស្មាតហ្វូន OnePlus 6T ក្រុមហ៊ុន OnePlus នៅមិនទាន់សម្រេចចិត្តនៅឡើយទេ។ ក្រុមហ៊ុន OnePlus ហាក់បីដូចជា នៅមិនទាន់មានអ្វីដែលថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន OnePlus 6 នៅឡើយទេ។ ស្មាតហ្វូន OnePlus 6 ប្រហែលជាធ្វើការអភិវឌ្ឍបន្តិចម្តងៗ នៅឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះនេះ នឹងមានអេក្រង់ពេញលេញដូចគ្នាទៅនឹងស្មាតហ្វូន OnePlus 5T ដែរ គ្រាន់តែវានឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 chipset និងការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាភ្លោះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន