no-alternative title

មានការបែកធ្លាយរូបភាពស្មាតហ្វូន Samsung Galaxy S9 បង្ហាញខ្លួនជាមួយសម្បកទូរស័ព្ទដែលទើបតែនឹងរចនាថ្មី

រូបភាព Renders ជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S9 ត្រូវបានបែកធ្លាយនៅលើអនឡាញនៅថ្ងៃនេះតាមរយៈការបញ្ចេញរបស់ក្រុមហ៊ុនផលិតស្រោមការពារស្មាតហ្វូនដ៏ល្បីល្បាញ Ghostek ហើយព័ត៌មាននេះ គឺមានប្រភពចេញពីក្រុមហ៊ុនសង្វាក់ផ្គត់ផ្គង់សមាសភាគរបស់ក្រុមហ៊ុន Samsung។ ផ្នែករបស់ស្មាតហ្វូននេះ គឺបង្ហាញអំពីការរចនារូបរាងចុងក្រោយហើយ ស្របពេលដែលផ្ទៃខាងមុខរបស់ស្មាតហ្វូននេះ មានស៊ុមព័ទ្ធអេក្រង់ស្តើង នេះ បើតាមការបញ្ជាក់របស់ BGR ។ រូបភាពទាំងនេះ បានបង្ហាញអំពីវត្តមានរបស់ស្មាតហ្វូន Galaxy S9 និង Galaxy S9 Plus ដែលមានភាពខុសគ្នាតែទំហំអេក្រង់តែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងរូបភាព Renders នេះ ត្រូវបានគេរាយការណ៍នៅក្នុងពេលថ្មីៗនេះថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S9 នឹងមានការផ្លាស់ប្តូរច្រើនណាស់ បើធៀបជាមួយនឹងស្មាតហ្វូនត្រកូល Galaxy S8។ សម្រាប់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរូបរាងបញ្ឈរហើយវាមានភ្លើង Dual-LED Flash ប្រព័ន្ធវាស់ចង្វាក់បេះដូងជាមួយនឹងផ្នែកខាងក្រោម គឺជាប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀតផង។ ទំហំនៃប្រព័ន្ធស្កេនក្រយ៉ៅដៃនឹងមានទំហំធំជាងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើស្មាតហ្វូនត្រកូល Galaxy S8។ 

 

សម្រាប់ប៊ូតុងជំនួយការឆ្លាតវៃ Bixby ក៏ជាផ្នែកមួយដ៏សំខាន់នៅលើស្មាតហ្វូនស៊េរីថ្មីនេះផងដែរ ប៉ុន្តែក្រុមហ៊ុន Samsung ប្រហែលជាដាក់ប៊ូតុងនេះនៅចន្លោះ Key និងប៊ូតុងថយសំឡេង។ ស្មាតហ្វូននេះ មានអេក្រង់ Infinity Display ជាមួយនឹងគែមកោងនិងស៊ុមព័ទ្ធអេក្រង់ស្តើងថែមទៀតផង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវរន្ធដោត USB Type-C និងរន្ធដោតកាសស្តាប់ 3.5mm audio jack ។ យោងតាមរបាយការណ៍នៅក្នុងពេលថ្មីៗនេះ ស្មាតហ្វូន Galaxy S9 នឹងបំពាក់នូវអេក្រង់ទំហំ 5.8 អ៊ីញខណៈពេលដែលស្មាតហ្វូន Galaxy S9 Plus នឹងបំពាក់នូវអេក្រង់ទំហំ 6.2 អ៊ីង។ ស្មាតហ្វូនទាំងពីរនេះ នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2018 ហើយវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន