no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy A8+ (2018) ត្រូវបានគេទម្លាយរូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញផ្ទៃខាងមុខច្បាស់បំផុត

Samsung Galaxy A 2018 គឺជាស្មាតហ្វូនស៊េរីថ្មីមួយ នៅក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតរបស់ Samsung ដែលត្រូវបានគេរំពឹងថា នឹងប្រកាសចេញជាផ្លូវការនៅខែនេះ ឬនៅខែមករាឆ្នាំ 2018 ខាងមុខនេះហើយ។ យោងតាមប្រភពព័តមានមួយដែលបានទម្លាយពីប្រទេសចិន បានអះអាងថា ស្មាតហ្វូនម៉ូដែលលេខកូដ SM-A530F និង SM-A730F ទំនងជាប្រភេទស្មាតហ្វូន Galaxy A5 (2018) និង Galaxy A7 (2018) ឬក៏អាចប្រហែលជា Galaxy A8 (2018) និង Galaxy A8+ (2018)។ ហើយសម្រាប់រូបភាពបែកធ្លាយនៅក្នុងពេលថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនដែលមានលេខកូដ SM-A730F គឺគេស្ន្មត់ថា ប្រហែលជាម៉ូដែល Galaxy A8+ (2018)។

រូបភាពផ្ទៃខាងមុខរបស់ស្មាតហ្វូន Galaxy A8+ (2018) បានបង្ហាញថា ស្មាតហ្វូននេះ ប្រើប្រាស់អេក្រង់ Infinity Display ដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S8, S8+ និង Note 8 អញ្ចឹងដែរ។ គ្រាន់តែខុសប្លែកពីអេក្រង់របស់ស្មាតហ្វូនត្រកូល Galaxy ថ្នាក់ខ្ពស់ បន្តិច គឺអេក្រង់របស់ស្មាតហ្វូន Galaxy A8+ គឺមិនមានគែមកោងនោះទេ។ សម្រាប់ប៊ូតុង Home មិនមាននៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះនោះទេ ដែលមានន័យថា ស្មាតហ្វូននេះ អាចនឹងផ្លាស់ប្តូរទៅដាក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner ក៏ប្រហែលជាត្រូវផ្លាស់ប្តូរទៅដាក់នៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះសម្រាប់ថតរូប Selfies ថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Galaxy A8+(2018) នឹងអាចប្រើប្រាស់អេក្រង់ពីរជម្រើស គឺទំហំ 6 អ៊ីង ឬ 5.7 អ៊ីង ដែលទ្រទ្រង់នូវកម្រិត Aspect Ratio ដល់ទៅ 18.5:9 ឬ 18:9 ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវលេខកូដ SM-A530F ហើយជាមួយនឹងការបញ្ចេញនូវម៉ដែលនេះ ក្រុមហ៊ុន Samsung ក៏ប្រហែលជាបោះបង់ចោលនូវ Galaxy A3 (2018)។  ស្មាតហ្វូនស៊េរីថ្មី Galaxy A8 (2018) និង Galaxy A8+ (2018) អាចនឹងដាក់លក់នៅក្នុងទីផ្សារនៅក្នុងតម្លៃសមរម្យជាងស្មាតហ្វូន Galaxy S8 និង Galaxy S8+។ តើលោកអ្នកគិតដូចម្តេចដែរ បន្ទាប់ពីបានទស្សនាការរចនារូបរាងរបស់ស្មាតហ្វូន Galaxy A8+ (2018) នៅពេៈនេះ?

ព័ត៌មានពាណិជ្ជកម្ម
no-alternative title
អត្ថបទគួរចាប់អារម្មណ៍
កាលពីយប់មិញនេះ ការប្រឡងថតរូបនៅក្នុងកម្មវិធី Canon Photomarathon លើកទី 7 បានរកឃើញជ័យលាភីហើយ

កាលពីយប់មិញនេះ ការប្រឡងថតរូបនៅក្នុងកម្មវិធី Canon Photomarathon លើកទី 7 បានរកឃើញជ័យលាភីហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន សែលកាត បន្តប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះពីកម្មវិធីឈ្នះ 1 ម៉ឺនដុល្លារៀងរាល់ថ្ងៃ

ក្រុមហ៊ុន សែលកាត បន្តប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះពីកម្មវិធីឈ្នះ 1 ម៉ឺនដុល្លារៀងរាល់ថ្ងៃ

ដោយ ប៉េងលីន
អតិថិជនទិញ Samsung Galaxy NOTE8 ចាប់ពីឥឡូវនេះ មានកាដូចុងឆ្នាំថែមជូនភ្លាមៗ!

អតិថិជនទិញ Samsung Galaxy NOTE8 ចាប់ពីឥឡូវនេះ មានកាដូចុងឆ្នាំថែមជូនភ្លាមៗ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអ៊ីនធើណែតឌីជី ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសសំរាប់អតិថិជន “មិនពេញចិត្ត ជូនលុយវិញ”

ក្រុមហ៊ុនអ៊ីនធើណែតឌីជី ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសសំរាប់អតិថិជន “មិនពេញចិត្ត ជូនលុយវិញ”

ដោយ ប៉េងលីន
Samsung បាននាំមុខគេនៅក្នុងត្រីមាសទី 3 ឆ្នាំ 2017 នេះ ស្របពេលដែលក្រុមហ៊ុនចិនចំនួន 3 ឈរនៅចំណាត់ថ្នាក់កំពូលទាំង 5

Samsung បាននាំមុខគេនៅក្នុងត្រីមាសទី 3 ឆ្នាំ 2017 នេះ ស្របពេលដែលក្រុមហ៊ុនចិនចំនួន 3 ឈរនៅចំណាត់ថ្នាក់កំពូលទាំង 5

ដោយ ប៉េងលីន
ក្រុមហ៊ុន HUAWEI ក្លាយជាដៃគូឧត្តម្ភក្រុមហ៊ុន Smart ជាមួយនឹងការនាំមកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំនេះ

ក្រុមហ៊ុន HUAWEI ក្លាយជាដៃគូឧត្តម្ភក្រុមហ៊ុន Smart ជាមួយនឹងការនាំមកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំនេះ

ដោយ ប៉េងលីន