no-alternative title

iPhone X បានក្លាយជាគោលដៅសម្រាប់មនុស្សជាច្រើនប្រាថ្នាចង់ទិញយកមកប្រើប្រាស់

យោងតាមរបាយការណ៍ស្ទាបស្ទង់មតិដែលបានរៀបចំធ្វើឡើងដោយ Barclay បានបង្ហាញថា1/3 នៃអ្នកប្រើប្រាស់មានបំណងចង់ទិញទូរស័ព្ទ iPhone X។ នេះជាដំណឹងល្អសម្រាប់ក្រុមហ៊ុន Apple ដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទៅលើទូរស័ព្ទ iPhone ជំនាន់ថ្មីចុងក្រោយមួយនេះ។ នៅក្នុងចំនោមប្រជាជនរាប់ពាន់អ្នកដែលភាគច្រើនជាអ្នករស់នៅប្រទេសលោកខាងលិច បូករួមទាំងប្រជាជននៅក្នុងប្រទេសចិនដែលជាទីផ្សារគោលដៅដ៏ធំបំផុតរបស់ Apple ផងដែរនោះបានបង្ហាញថាប្រហែល 62% មានបំណងចង់ទិញទូរស័ព្ទថ្មីនៅឆ្នាំក្រោយនេះ ហើយប្រហែល 54% នៃអ្នកទាំងអស់នោះពួកគេចង់ផ្លាស់ប្តូរម៉ាកទូរស័ព្ទដោយមានបំណងចង់ប្រើ iPhone វិញ។ 

ជាងនេះទៅទៀត បៅក្នុងការស្ទាបស្ទង់មតិនេះបានរកឃើញថាមានអ្នកប្រើប្រាស់ប្រហែល 23% ចង់ធ្វើការផ្លាស់ប្តូរពីប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ផ្សេងមកប្រើ iPhone ជំនូសវិញ ខណៈនៅទីផ្សារប្រទេសចិនបានបង្ហាញថាអ្នកប្រើប្រាស់មានបំណងចង់ប្រើ iPhone មានចំនួនខ្ពស់រហូតដល់ទៅ 37% ឯណោះ។ ដោយសារតែបច្ចុប្បន្ន Apple គឺជាក្រុមហ៊ុនប្រទេសលោកខាងលិចតែមួយគត់ដែលបានឈរជើងក្នុងទីផ្សារប្រទេសចិនហើយកំពុងឈរនៅលេខរៀងទី 5 ក្នុងចំនោមក្រុមហ៊ុនប្រគូតប្រជែងធំៗរបស់ចិន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សញ្ញានេះបានបង្ហាញពីការផ្លាស់ប្តូរដ៏ធំធេងបំផុតដែលវានឹងជួយបង្កើនប្រាក់ចំណូលក្នុងថ្ងៃអនាគតសម្រាប់ក្រុមហ៊ុន Cupertino របស់អាមេរិកមួយនេះ ហើយគេបានធ្វើការប៉ាន់ប្រមាណថាចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ដែលចង់ផ្លាស់ប្តូរមកប្រើទូរស័ព្ទ iPhone គឺពួកគេបានផ្តោតសំខាន់ទៅលើទូរស័ព្ទ iPhone X ជាជាង iPhone ម៉ូដែលផ្សេង។ ក្រុមហ៊ុន Apple ត្រូវបានក្រុមអ្នកវិភាគព្យាករណ៍ថានឹងបានជាប់កំណត់ត្រានៃការលក់ទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថ្លៃបានច្រើនជាងគេបំផុតនៅត្រីមាសចុងក្រោយនៃឆ្នាំនេះហើយស្មាតហ្វូនដែល បានបំបែកកំណត់ត្រាលក់ក្នុងតម្លៃខ្ពស់នេះគឺទូរស័ព្ទ iPhone X ដែលជា iPhone ទទួលបានការគាំទ្រខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងប្រវត្តិ សាស្រ្ត Apple ក្នុងរយះពេលជាង 10 ឆ្នាំមកនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន