no-alternative title

Honor V10 ចេញភ្លាមអស់ភ្លេត បន្ទាប់ពីប្រកាសដាក់លក់លើកដំបូងនៅក្នុងទីផ្សារប្រទេសចិន

Honor V10 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមុននេះ ឥឡូវនេះ បានដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសចិនហើយ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន ស្មាតហ្វូននេះ លក់ដាច់អស់រលីងតែម្តងនៅក្នុងរយៈពេលប៉ុន្មាននាទីសម្រាប់ការលក់លើកដំបូងរបស់ខ្លួន។ ស្មាតហ្វូន Honor V10 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអនឡាញតាមរយៈក្រុមហ៊ុនលក់រាយ JD.com។ ក្រុមហ៊ុនលក់រាយមួយនេះ បានទម្លាយថា ក្រុមហ៊ុន ទទួលបាននូវការចាប់អារម្មណ៍ទៅលើស្មាតហ្វូននេះចំនួន 570,000 នាក់ដែលចង់ទិញទូរស័ព្ទស៊េរីថ្មីនេះ។

ក្រុមហ៊ុន Huawei គ្រោងនឹងដាក់លក់ស្មាតហ្វូន Honor V10 សារជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 12 ខែធ្នូ។ ក្រុមហ៊ុន ក៏បានប្រកាសផងដែរថា អ្នកមានសំណាង 5 នាក់ ដែលទិញស្មាតហ្វូន Honor V10 នឹងទទួលបាននាឡិកាឆ្លាតវៃ Huawei Honor Band A2 ផងដែរ។ ដើម្បីចូលរួមផ្សងសំណាងនេះ អ្នកទិញស្មាតហ្វូននេះ ទាំងអស់ត្រូវធ្វើការ Screenshots នូវការកម្មង់ទិញរបស់ពួកគេ។ ស្មាតហ្វូនស៊េរីថ្មី នឹងមានអេក្រង់ទំហំ 5.99 អ៊ីញកម្រិតភាពច្បាស់ FHD+ display ជាមួយនឹងកម្រិត 2160x1080 ភិចសែល និងកម្រិត 18:9 Aspect Ratio ។ ស្មាតហ្វូននេះ មានតួខ្លួនស្រោបដោយលោហៈធាតុ និងការរចនារូបរាងស្តើងជាមួយនឹងកម្រាស់ត្រឹមតែ 6.97mm តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Honor V10 បំពាក់នូវបន្ទះឈីបស៊េរីថ្មី Kirin 970 chipset ដែលភ្ជាប់ជាមួយនឹងមុខងារ Neural Processing Unit (NPU) ដែលមានសមត្ថភាពអាចមើល ស្តាប់ រៀន ស្គាល់ គណនា និងការសម្រេចចិត្តថែមទៀត។ ស្មាតហ្វូននេះមាន 3 ជម្រើសគឺ 4GB/64GB និង 6GB/64GB និង 6GB/128GB។ សម្រាប់កាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះគឺ 20MP+16MP ខណៈពេលដែលកាមេរ៉ាខាងមុខទំហំ 13MP ភ្ជាប់ជាមួយនឹងមុខងារ AI ផងដែរ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជាមួយនឹង EMUI 8.0 ផងដែរ។ 

ស្មាតហ្វូននេះដំណើរការថាមពលថ្ម 3,750mAh ដែលទ្រទ្រង់នូវកម្លាំងថាមពល 5V/4.5A super-fast charge ។ ពិសេសជាងនេះ ទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវ Connectivity ដូចជា 4G VoLTE, Wi-Fi, Bluetooth និង GPS។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះប្រើប្រាស់ Home Button បំពាក់នូវមុខងារស្កែនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន Honor V10 មាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ ពណ៌ខ្មៅ Magic Black, ពណ៌ខៀវ Aurora Blue, ពណ៌មាស Beach Gold និងពណ៌ក្រហម Charm Red។ សម្រាប់ទំហំ 4GB/64GB លក់នៅក្នុងតម្លៃ 2699 យ័ន (ប្រហែលជា $409) ហើយសម្រាប់ទំហំ 6GB/64GB លក់នៅក្នុងតម្លៃ 2,999 យ័ន (ប្រហែល $454) ខណៈពេលដែលទំហំ 6GB/128GB លក់នៅក្នុងតម្លៃ 3,499 យ័ន (ប្រហែលជា $530)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន