no-alternative title

ជឿទេថា Huawei P11 អាចនឹងប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 40MP និងកាមេរ៉ាខាងមុខទំហំ 24MP?

នេះគឺពិតជារឿងមួយដ៏ល្អមែនទែនបើក្លាយទៅជារឿងពិតមែននោះ? យោងតាមសាររបស់លោក Evan Blass ដែលជាមនុស្សម្នាក់ធ្លាប់តែទម្លាយព័ត៌មានស្តីពីស្មាតហ្វូន បានបង្ហាញនូវព័ត៌មានអំពីស្មាតហ្វូនស៊េរីថ្មីឈ្មោះថា Huawei P11 នឹងភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកនោះទេ។ នៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គមនៅថ្ងៃនេះ ស្មាតហ្វូនជំនាន់បន្ទាប់ត្រកូល P-Series នេះនឹងប្រើប្រាស់កាមេរ៉ាខាងក្រោយ ទំហំ 40MP និងកាមេរ៉ាខាងមុខទំហំ 24MP ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា បើផ្អែកទៅលើរូបភាពជាច្រើនដែលត្រូវគេយកចេញពីគំនិតសិល្បៈ ដែលបង្ហាញនោះគឺថា អំពីប្រព័ន្ធកាមេរ៉ាថ្មីដែលមាននៅលើស្មាតហ្វូនថ្មីនេះ គឺមានការសហការគ្នាជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យា Leica ។ បន្ថែមពីនេះទៀត Blass និយាយថា រូបភាពទាំងនេះ ពេលនេះត្រូវបានលុបចេញ ពីប្រភពនោះហើយ ស្របពេលដែលវាត្រូវគេដឹងថាជាព័ត៌មានពិតប្រាកដនោះ។

 

Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយដែលប្រើប្រាស់និន្នាការប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូន Huawei P9 នៅខែមេសា ឆ្នាំ 2016 ។ កាមេរ៉ានេះ គឺជាការសហការគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Leica ស្របពេលដែល ក្រុមហ៊ុន Huawei គឺជាដៃគូសហការដ៏ធំនោះ។ ទន្ទឹមនឹងនេះផងដែរ Huawei ក៏មានគោលដៅក្នុងការបំពាក់នូវ ប្រព័ន្ធ AI ទៅលើប្រព័ន្ធកាមេរ៉ាផងដែរ ហើយវាអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន P11 នៅឆ្នាំ 2018 ខាងមុខនេះ។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនHuawei បានប្រកាសចេញស្មាតហ្វូន Huawei P10 កាលពីខែកុម្ភៈ ឆ្នាំ មុននេះ ដែល លឿនជាងកាលបរិច្ឆេទនៃការបញ្ចេញស្មាតហ្វូនត្រកូល P-Series រាល់ដង។ យើងប្រហែលជាឃើញ វត្ត មានរបស់ស្មាតហ្វូន P11 នេះនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 ជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន