no-alternative title

ស្មាតហ្វូនស៊េរីថ្មី Nokia 7 ពណ៌សរ៉េមទំហំ 4GB ចាប់ផ្តើមចេញលក់ហើយនៅក្នុងប្រទេសចិនតម្លៃ 1999 យ័ន

កាលពី 2 ខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia 7 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលនៅចន្លោះស្មាតហ្វូន Nokia 6 និង Nokia 8 ។ ស្មាតហ្វូន ពណ៌ខ្មៅរបស់ Nokia 7 ចាប់ផ្តើមដាក់លក់ហើយកាលពីខែមុននេះ ហើយវាក៏អស់ពីស្តុកភ្លាមៗត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ចាប់ផ្តើមដាក់លក់ស្មាតហ្វូនពណ៌សរបស់ Nokia 7 ហើយ។ ស្មាតហ្វូននេះ បានចាប់ផ្តើមទទួលយកនូវការកម្មង់ទិញមុននៅលើក្រុមហ៊ុនលក់រាយ JD.com ហើយនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 12 ខែធ្នូខាងមុខនេះ។ ដើម្បីធ្វើការកម្មង់ទិញមុនស្មាតហ្វូនស៊េរីថ្មីនេះ លោកអ្នកត្រូវធ្វើការកក់ប្រាក់ចំនួន 99 យ័ន (ប្រហែលជា $15) ជាមុនសិន។

ស្មាតហ្វូន Nokia 7 ពណ៌សគឺមានតម្លៃ 1999 យ័ន (ប្រហែលជា $302) សម្រាប់រ៉េមផ្ទុកទិន្នន័យទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ សម្រាប់ រ៉េមទំហំ 6GB នៅមិនទាន់មាននៅឡើយទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ស្មាតហ្វូន Nokia 7 ពណ៌ខ្មៅដែលដាក់លក់កាលពីខែមុននេះគឺមានតម្លៃចាប់ពី 2499 យ័ន។ ខណៈពេលដែលពណ៌ទាំងពីររបស់ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងតួខ្លួនធ្វើពីកញ្ចក់ ក្រុមហ៊ុន HMD Global និយាយថា ស្មាតហ្វូននេះពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ប្លែកតែម្តង។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺពិតជាស្រស់ស្អាត និងកក់ក្តៅមែនទែននៅពេលដែលកាន់ស្មាតហ្វូននេះនៅក្នុងដៃ។  ស្មាតហ្វូន Nokia 7 មានអេក្រង់ទំហំ 5.2 អ៊ីញអេក្រង់ IPS LCD Display ដែលទ្រទ្រង់នូវកម្រិត Full HD Screen 1,920x1,080 ភិចសែល។ អេក្រង់នេះត្រូវការពារដោយកញ្ចក់ Gorilla Glass 3 ខណៈពេលដែលផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm‘s Snapdragon 630 processor ដែលមានល្បឿន 1.8GHz និងរ៉េមទំហំ 4GB ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ប្រើប្រាស់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងរន្ធដោត microSD ទំហំ 128GB ។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាទំហំ 16MP ដែលភ្ជាប់ជាមួយនឹង f/1.8 aperture និង ZEISS lens ។ ចំនែកកាមេរ៉ាខាងមុខនេះទំហំ 5MP ភ្ជាប់ជាមួយនឹង f/2.0 Aperture និងកម្រិតមើល 84 ដឺក្រេ។ស្មាតហ្វូននេះភ្ជាប់ជាមួយនឹង Dual-Sight mode ដែលអាចធ្វើការថតរូបបានដោយប្រើប្រាស់កាមេរ៉ាខាងមុខ និងខាងក្រោយបានក្នុងពេលជាមួយគ្នា។ សម្រាប់ផ្នែក Connectivity វិញ ស្មាមតហ្វូននេះមាន SB-C port, 3.5mm audio jack, Cat. 6 LTE modem, Wi-Fi 802.11ac, v5.0 Bluetooth, NFC និង GPS ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat និងថាមពលថ្ម 3000mAh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន