no-alternative title

របាយការណ៍ថ្មី: ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 ទំនងជាមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2018 នោះទេ

Samsung Galaxy S9 នឹងប្រកាសបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៃឆ្នាំ 2018 ប៉ុន្តែថ្ងៃនេះ មានលេចលឺពាក្យចចាមអារ៉ាមមួយចំនួនបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ ទំនងប្រហែលជាមិនបង្ហាញខ្លួនលឿងជាងកាលបរិច្ឆេទធម្មតារបស់ខ្លួននោះទេ។ យោងតាមសារព័ត៌មាន The Korea Herald ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ទំនងជាមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show នៅក្នុងខែមករានោះទេ។ អ្នកឃ្លាំមើលឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ទំនងប្រហែលជាចង់បង្ហាញនូវស្មាតហ្វូន Galaxy S9 នៅក្នុងព្រឹត្តិការណ៍ CES ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone X ប៉ុន្តែឆ្លើយតបទៅនឹងរបាយការណ៍នេះ នោះ ក្រុមហ៊ុន Samsung មិនមានគម្រោងបែបនេះនោះទេ។

សំរាប់ឆ្នាំនេះ មិនមែនជាលើកទីមួយនោះទេសម្រាប់ក្រុមហ៊ុន Samsung ដែលបានបញ្ចេញស្មាតហ្វូនរបស់ខ្លួនខុសកាលបរិច្ឆេទនោះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple។ របាយការណ៍ជាច្រើន បានបង្ហាញថា Appleបាន បានធ្វើការផ្លាស់ប្តូរនូវការរចនារូបរាងអេក្រង់ពេញលេញ អ្នកវិភាគទីផ្សារមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ពិតជាអាចយកឈ្នះក្រុមហ៊ុនបច្ចេកវិទ្យា Samsung បាននៅក្នុងចំណែកទីផ្សារស្មាតហ្វូនពិភពលោកនៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 នេះ។ ហេតុដូច្នេះ ក្រុមហ៊ុន Samsung ទំនងជាអនុវត្តន៍ផែនការថ្មី តាមតយ:កាលបរិច្ឆេទរបស់ខ្លួនសំរាប់ការប្រកាសស្មាតហ្វូន Galaxy S-Series ។ មានន័យថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងប្រទេសអេស្ប៉ាញ ឬប្រហែលជា 1 ខែទៀតនៅក្នុងខែមីនាក្នុងព្រឹត្តិការណ៍មួយទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 ត្រូវបានគេរំពឹងថានឹងមានអេក្រង់ពេញលេញ Infinity Display ដែលមានកម្រិត Ratio ធំជាងស្មាតហ្វូន Galaxy S8 នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ។ ក្រុមហ៊ុន OEM ចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់បន្ទះឈីប Exynos 9 chipset នៅក្នុងតំបន់មួយចំនួនផងដែរ។ រោងចក្ររបស់ក្រុមហ៊ុន Samsung ក៏ធ្វើការផលិតទៅលើបន្ទះឈីប 10nm LPP (Low Power Plus) ហើយវាមានល្បឿនដំណើរការខ្ពស់ជាងមុនដល់ទៅ 15% បើធៀបជាមួយនឹងបន្ទះឈីប 10nm LPE (Low Power Early) ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាធ្វើការផ្លាស់ប្តូរទីតាំងនៃប្រព័ន្ធស្កេនក្រយ៉ៅដៃថ្មីសម្រាប់ស្មាតហ្វូន Galaxy S9 ផងដែរ ហើយថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ទើបតែធ្វើការចុះកុងត្រាជាមួយនឹងអ្នកផ្គត់ផ្គង់ថ្មីរបស់តៃវ៉ាន់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន