no-alternative title

LG Display បានបញ្ជាក់ថា កិច្ចព្រមព្រៀងទៅលើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone X នៅតែបន្តធ្វើ បើទោះបីជាមិនទាន់មានដំណើរការផលិតក៏ដោយ

ក្រុមហ៊ុន LG Display បាននិយាយនៅថ្ងៃនេះថា បើទោះបីកិច្ចព្រមព្រៀងនៃការផ្គត់ផ្គត់ទៅលើអេក្រង់ OLED សម្រាប់ទូរស័ព្ទ iPhone X របស់ក្រុមហ៊ុន Apple នៅមិនទាន់មានការចាប់ផ្តើមក៏ដោយ ការឆ្លើយតបទៅនឹងការរំពឹងរបស់ឧស្សាហកម្មនេះ គឺនៅតែអាចបន្តធ្វើទៅបានដដែល។ ក្រុមហ៊ុន LG Display បានបញ្ជាក់នៅក្នុងឯកសាររបស់ខ្លួននៅរសៀលថ្ងៃពុធនេះថា “ទាក់ទងទៅនឹងកិច្ចព្រមព្រៀងនៃការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ទូរស័ព្ទ iPhone X របស់ក្រុមហ៊ុន Apple មិនទាន់មានអ្វីដែលត្រូវកំណត់នៅឡើយទេ។ នៅពេលដែលអ្វីៗ ត្រូវបញ្ជាក់យ៉ាងលម្អិតនោះ យើងនឹងធ្វើការប្រកាសអំពីរឿងនេះនៅក្នុងពេលត្រឹម 1 ខែ។

សេចក្តីថ្លែងមួយការណ៍នេះ គឺធ្វើឡើងតាមការស្នើរសុំរបស់ Korea Exchange ដើម្បីបញ្ជាក់អំពីការរំពឹងទុករបស់ឧស្សាហកម្មនេះ។ ប្រព័ន្ធផ្សព្វផ្សាយមួយក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ក្រុមហ៊ុន LG Display បានចុះកិច្ចព្រមព្រៀងទៅលើការផ្គត់ផ្គង់អេក្រង់ OLED ជាមួយនឹងក្រុមហ៊ុន Apple សម្រាប់ iPhone X ហើយឥឡូវនេះ ក្រុមហ៊ុននេះ កំពុតែចាប់ផ្តើមការផលិតនូវសមាសភាគសម្រាប់ iPhone X  នៅក្នុងរោងចក្រ Paju E6។ បន្ទាប់ពីការរៀបចំបញ្ចប់នោះ ការផលិតនឹងចាប់ផ្តើមពីខែមិថុនា ដើម្បីផ្គត់ផ្គង់អេក្រង់ OLED ចំនួន 60 លានសន្លឹក។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានលក់ចេញស្មាតហ្វូនរបស់ខ្លួនប្រមាណជា 200 លានគ្រឿងជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung Display គឺជាអ្នកផ្គត់ផ្គង់តែមួយគត់ ដែលចុះកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់អេក្រង់ iPhone X ចំនួន 67 លានគ្រឿង។ ក្រុមហ៊ុន LG Display ក៏ជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple អស់រយៈពេលជាង 10 ឆ្នាំមកហើយ ជាមួយនឹងការផ្គត់ផ្គង់អេក្រង់ LCD សម្រាប់ក្រុមហ៊ុន Apple ខណៈពេលដែលក្រុមហ៊ុន Samsung Electronics ផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone X ជាលើកដំបូងបំផុត។ ភាពជាដៃគូរបស់ក្រុមហ៊ុន Apple គឺជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុន LG Display ដែលថ្មីៗនេះ បង្កើននូវការវិនិយោគសម្រាប់បន្ទះអេក្រង់ OLED សម្រាប់ស្មាតហ្វូន។ 

កាលពីខែមុននេះ ក្រុមហ៊ុន LG បានប្រកាសអំពីការវិនិយោគទឹកប្រាក់ 13.7 ពាន់លានដុល្លារអាមេរិកសម្រាប់អេក្រង់ OLED នៅលើទូរទស្សន៍ និងស្មាតហ្វូននៅក្នុងរយៈពេល 3 ឆ្នាំខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG Display ត្រូវបានគេរំពឹងថា នឹងបង្កើនការលក់របស់ខ្លួនទ្វេរដងតាមរយៈការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ទូរទស្សន៍ និងស្មាតហ្វូននៅឆ្នាំក្រោយ នេះបើ យោងតាមការបញ្ជាក់របស់លោក Kim Sang-don ប្រធានផ្នែកហិរញ្ញវត្ថុ។ យោងតាម IHS Markit ដែលជាក្រុមហ៊ុន Research បានបញ្ជាក់ថា ទីផ្សារសកលនៃអេក្រង់ OLED សម្រាប់ស្មាត ហ្វូន មានការកើនឡើងប្រចាំឆ្នាំជាមធ្យម 23.5% ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ កំណើនទីផ្សារនេះ ត្រូវបានគេ រំពឹងថា នឹងកើនឡើងទ្វេរដងនៅឆ្នាំក្រោយគឺ 28.4 ពាន់លានដុល្លារអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន