no-alternative title

Sony ត្រៀមខ្លួននឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មី ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងនៅឆ្នាំ 2018 ខាងមុខនេះ

សព្វថ្ងៃស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ បានងាកទៅលើការរចនារូបរាងស្មាតហ្វូនដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងស្ទើរតែទាំងអស់ហើយនោះ បានធ្វើអោយក្រុមហ៊ុន Sony សម្រេចបញ្ឈប់នូវការផលិតស្មាតហ្វូនដែលមានរូបរាងមិនស្រស់ស្អាតរបស់ខ្លួននៅក្នុងឧស្សាហកម្មនេះទៀតហើយ។  បើទោះបីជារបាយការណ៍ជាច្រើន បាននិយាយអំពីការរចនារូបរាងឡើងវិញសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំ 2018 នេះក្តី យើងនៅតែមិនទាន់ជឿជាក់ថា ក្រុមហ៊ុន Sony នឹងសម្រេចចិត្តនៅក្នុងផ្លូវដ៏ត្រឹមត្រូវនោះទេ។ 

យោងតាមរយៈព័ត៌មានបែកធ្លាយនៅថ្ងៃនេះ ក្រុមហ៊ុន Sony ប្រហែលជាធ្វើការផ្លាស់ប្តូរនូវគោលការណ៍នៃការកែប្រែរបស់ខ្លួនជាក់ជាមិនខាន។ តាមរយៈរូបភាព Screenshot មួយបង្ហាញអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Sony ដែលមានលេខកូដ H8541 ដែលទើបតែបែកធ្លាយចេញពីប្រទេសចិន។ Sony H8541 ប្រហែលជាស្មាតហ្វូនដំបូងបំផុត របស់ក្រុមហ៊ុន Sony នៅក្នុងឆ្នាំ 2018 នេះ ដែលមានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ 4K និងកញ្ចក់អេក្រង់ Corning Gorilla Glass 5 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀត ស្មាតហ្វូននេះ ក៏នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 835 processor រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ Sony H8541 មានវិមាត្ររួម 149 x 74 x 7.5mm ដែលតូចជាង និងស្តើងជាងស្មាតហ្វូន Xperia XZ Premium (156 x 77 x 7.9mm)។ បើក្រឡេកមើលទៅ គឺមិនមានការពង្រឹងសមត្ថភាពច្រើននោះទេ បើធៀបជាមួយនឹងស្មាតហ្វូន Xperia XZ Premium ដែលមានអេក្រង់ធំ និងថាមពលថ្មធំ (3,420 mAh) នោះ។ ស្មាតហ្វូន Sony H8541 នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ប៉ុន្តែស្មាតហ្វូន Xperia XZ Premium បានទទួលនូវការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុននេះ ប្រហែលជាមានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនេះនៅដើមឆ្នាំ 2018 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន