ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតទូរស័ព្ទដែលបានបង្កើតឡើងរយៈពេល 6 ឆ្នាំមកហើយនេះបានវាយលុកចូលទៅក្នុងទីផ្សារជាច្រើននៅក្នុងតំបន់អាស៊ានជាមួយនឹងស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលមានតម្លៃសមរម្យ និងទាក់ទាញបំផុត។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិនមួយនេះបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលមានកញ្ចក់ស្ទើរតែពេញអេក្រង់ដែលមានឈ្មោះថា Xiaomi Mi Mix មុនពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតល្បីថាចង់រចនាម៉ូដទូរស័ព្ទអេក្រង់បែបនេះផងដែរ។
ប៉ុន្តែវាមានសំណួរមួយដែលបានសួរថា: តើក្រុមហ៊ុន Xiaomi នឹងនាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមកកាន់ទឹកដីសហរដ្ឋអាមេរិចដែរឬទេ? ជាច្រើនឆ្នាំមកហើយ សម្រាប់សំណួរដែលបានចោទសួរដដែលនេះ ក្រុមហ៊ុន Xiaomi នៅតែផ្តល់នូវចម្លើយដូចមុនអញ្ចឹងដែរគឺ នៅមិនទាន់ទេ ប៉ុន្តែក្រុមហ៊ុនកំពុងតែពិចារណា។ ដូចនេះវានៅតែមានក្តីសង្ឃឹមដែលថាទូរស័ព្ទជាច្រើនរបស់ក្រុមហ៊ុន Xiaomi នឹងដាក់លក់ជាផ្លូវការបាននៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅក្នុងឆ្នាំ 2017 ។ លោក Hugo Barra ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា “យើងនៅមិនទាន់បានកំណត់ផែនការជាក់លាក់ណាមួយនៅឡើយនោះទេ ប៉ុន្តែយើងនឹងបន្តរជំហានរបស់យើងទៅមុខទៀតនៅទីនេះ។
វាពិតជាសំខាន់ណាស់ក្នុងការដឹងអំពីហេតុផលថាហេតុអ្វីបានជាទូរស័ព្ទស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុន Xiaomi មិនអាចដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចបាននោះ។ លោក Barra បានបញ្ជាក់យ៉ាងច្បាស់ថា “យើងមិនចង់ចាកចេញទៅកាន់កន្លែងណាដែលើយើងត្រូវធ្វើការបង្កើតនូវ Brand មួយនៅក្នុងសហរដ្ឋអាមេរិចនោះទេ។ ក្រុមហ៊ុន Xiaomi នៅមិនទាន់ចង់ចេញទៅកាន់ទីផ្សាររបស់អាមេរិចនោះទេដោយសារតែនៅទីនេះវាមានអ្នកគាំទ្រច្រើនដែលរីករាយជាមួយនឹងផលិតផលរបស់យើង៕”