ក្រុមហ៊ុន Sony គឺក្រុមហ៊ុនមានប្រវត្តិដ៏អស្ចារ្យលើវិថីនៃការផលិតនូវផលិតផលឧបករណ៍បំពងសម្លេងនៅលើពិភពលោក។ ក្រុមហ៊ុនធន់យក្សខាងផ្នែកបច្ចេកវិទ្យារបស់ជប៉ុនមួយនេះ ហាក់មានការមមាញឹកខ្លាំង ក្នុងការអភិវឌ្ឍនូវផលិតផលបច្ចេកវិទ្យាទាក់ទងនឹងឧបករណ៍បំពងសម្លេងយ៉ាងខ្លាំងក្នុងពេលមួយរយះចុងក្រោយនេះ។ ហើយពេលនេះក្រុមហ៊ុនដ៏ល្អល្បីមួយនេះ ក៏បានធ្វើការប្រកាសចេញជាផ្លូវការនូវម៉ូដែលកាសស្តាប់ត្រចៀក Headphone និងឧបករណ៍បំពងសម្លេង Speaker ដែលមានបំពាក់មកជាមួយសមត្ថភាពបាស់បុកខ្លាំង ដែលបន្លឺសម្លេងបានកានត់ែតពិរោះរណ្តំចិត្តតែម្តង។
ទីមួយ ក្រុមហ៊ុន Sony បានបង្ហាញនូវកាសប្រភេទឥតខ្សែ MDR-XB950N1 ដែលមានថ្មអាចទ្រទ្រង់ការកម្សាន្តបានរហូតដល់ 22 ម៉ោង មានរន្ធ MIC នៅជាប់នឹង Board និងបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន noise cancellation និងម៉ូដែល MDR-XB950B1 ដែលប្រើប្រាស់ Wireless ដូចគ្នា និងសមត្ថភាពដូចគ្នា តែមានថ្មតូចជាងបន្តិចគឺអាចកម្សាន្តបាន 18 ម៉ោងផងដែរ។ មួយវិញទៀតនោះគឺកាសស្តាប់ត្រចៀកដោយប្រើខ្សែមានដូចជា ម៉ូដែល MDR-XB550AP និង MDR-XB510AS ទាំងពីរម៉ូដែលនវ ត្រូវបានភ្ចាប់មកជាមួយមុខងារការពារជម្រាបទឹក water resistance និងត្រូវបានផលិតឡើងសម្រាប់អ្នកកីឡាតែម្តង។
ត្រឡប់ទៅមើលឧបករណ៍បំពងសម្លេងវិញម្តង ជាដំបូងមានដូចជា SRS-XB40, SRS-XB30 និង SRS-XB20 ដែលផលិតផលទាំងអស់ត្រូវបានរចនារូបរាងជាចតុកោណ និងមានលក្ខណះពិសេសៗដូចគ្នា ក្នុងការបំពងសម្លេងបានយ៉ាងពិរោះរណ្តំចិត្ត ហើយមានច្រើនពណ៌ ច្រើនជម្រើស ស្អាតៗ ជាមួយការរចនាបំពាក់ភ្លើងលោតតាមចង្វាក់ភ្លេងដូចក្នុងក្លឹមតែម្តង។ ឧបករណ៍បំពងសម្លេងនេះ ប្រើប្រាស់បច្ចេកវិទ្យា Bluetooth និងមានមុខងារការពារជម្រាបទឹក Water Resistance និងជាពិសេសវាអាចឲ្យយើងភ្ចាប់បញ្ជាតគ្នារួមតែមួយ ដើម្បីបន្ថែមនូវកម្រិតសម្លេងឲ្យកាន់តែខ្លាំងបានថែមទៀតផង។ តែបើនិយាយពីចំណុចខុសគ្នារវាងឧបករណ៍ទាំងបីម៉ូដែលនេះវិញគឹខុសគ្នាតែទំហំ និងថាមពលថ្មតែប៉ុណ្ណោះ។
ហើយចុងក្រោយគឺម៉ូដែល SRS-XB10 វាមានទំហំ 3.5 អីុង មានភាពងាយស្រួលក្នុងការតភ្ជាប់ និងមានថាមពលថ្មអាចកម្សាន្តបាន 16 ម៉ោង ហើយវាក៏មានមុខងារតភ្ជាប់តាមរយះ Bluetooth និង NFC ដែលជាផ្នែកមួយដ៏សំខាន់ផងដែរ ដូចទៅនឹងម៉ូដែល SRS-XB40 ដែរ ។ ប៉ុន្តែខុសគ្នាត្រង់ថា វាមានរូបរាងតូចជាងគេ និងមានរាងមូលទ្រវែង ប្លែកនិងទាក់ទាញ បែបទាន់សម័យ៕