no-alternative title

Galaxy Note 9 ត្រូវបានគេប្រទះឃើញនាយកប្រតិបត្តិរបសក្រុមហ៊ុន Samsung ប្រើប្រាស់នៅទីសាធារណៈ

យើងធ្លាប់បានដឹងរួចមកហើយអំពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមករបស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 ហើយកន្លងមក ក៏មានភស្តុតាងនានា ដែលបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះ មិនមានអ្វីដែលខុសប្លែកទាំងស្រុងពីស្មាតហ្វូន  Galaxy Note 8 នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះ ក៏មានការផ្លាស់ប្តូរទៅលើកន្លែងសម្រាប់ធ្វើការស្កេនក្រយ៉ៅដៃ  fingerprint sensor ដែលស្ថិតនៅផ្នែកខាងក្រោយរបស់វាផងដែរ។ បើក្រឡេកមើលទៅស្មាតហ្វូននេះ គឺមិនមានអ្វីដែលខុសប្លែកគ្នាច្រើននោះទេ ទៅលើការរចនារូបរាងរបស់ស្មាតហ្វូនទាំងពីរនេះនោះ លោក  DJ Koh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung ពិតជាមានអារម្មណ៍ថា ជឿជាក់នៅក្នុងការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 នៅទីសាធារណៈ។ លោកត្រូវគេប្រទះឃើញកំពុងតែកាន់ប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះ តែម្តង។ 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅមិនទាន់បង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy Note 9 ជាផ្លូវការនៅឡើយទេ។ យោងតាមព័ត៍មានផ្លូវការ ផ្សាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហានេះ។ នោះគឺជាពេលវេលាដែលមនុស្សជាច្រើនអាចមើលឃើញរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ យើងបញ្ជាក់នៅក្នុងព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy Note 9 ហើយព័ត៌មានជាច្រើននៃពាក្យចចាមអារ៉ាមរបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅគែមផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ នឹងកាន់តែស្តើងជាងមុន បើធៀបជាមួយនឹងស្មាតហ្វូន Galaxy Note 8។ ស្មាតហ្វូនទាំងពីរនេះ គឺមើលទៅស្រដៀងគ្នាមែនទែន។ លក្ខណៈនៃការផ្លាស់ប្តូរទៅលើស្មាតហ្វូននេះ គឺស្ថិតនៅផ្នែកខាងក្រោយរបស់វា គឺការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor មិនមែនស្ថិតនៅជាប់កាមេរ៉ានោះទេ គឺស្ថិតនៅផ្នែកខាងក្រោម។ យើងអាចមើលឃើញថា លោក Koh គឺប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មី Galaxy Note 9។  ប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor គឺយើងមិនអាចមើលឃើញថា ខុសប្លែកពីស្មាតហ្វូន Galaxy Note 8 ហើយស្ថិតនៅក្រោមកាមេរ៉ានេះ ត្រូវគេរំពឹងថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 9 ។

ជាមួយនឹងការប្រទេះឃើញថា បានបញ្ជាក់ថា លោកនាយកប្រតិបត្តិរូបនេះ បានប្រើប្រាស់នូវប៊ិក S Pen ប៉ុន្តែវាពិតជាពិបាកមែនទែនក្នុងការស្វែងរកនូវលក្ខណៈខុសប្លែកគ្នានោះ។ ព័ត៌មានបែកធ្លាយមុននេះ បានបញ្ជាក់ថា ការប្រើប្រាស់នូវ  Galaxy Note 9’s S Pen ស៊េរីថ្មីនេះ ពិតជាអស្ចារ្យដោយសារតែប៊ិកនេះ ទ្រទ្រង់នូវប្រព័ន្ធ Bluetooth ហើយក៏អាចដំណើរការនូវមុខងារថ្មីៗជាច្រើនផងដែរ។ ស្មាតហ្វូន Galaxy Note 9 នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហានេះ នៅក្នុងទីក្រុងញ៉ូវ យ៉ក។ ក្រុមហ៊ុន Samsung នឹងដាក់លក់ស្មាតហ្វូននេះ នៅថ្ងៃទី 24 សីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន