no-alternative title

Nokia X5 ចេញលក់ជាផ្លូវការហើយ ដោយមានភ្ជាប់មកជាមួយនិងកាមេរ៉ាភ្លោះ ហើយនិងមានតម្លៃទាប

បន្ទាប់ពីត្រូវបានបង្ខំឱ្យពន្យាពេល នៃព្រឹត្តិការណ៍ប្រកាសចេញជាផ្លូវនូវ Nokia X5 មួយសប្តាហ៍ ដោយសារអាកាសធាតុមិនល្អ ការផ្តល់ជូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន HMD Global នៅចិន ឥឡូវនេះ ត្រូវបានបញ្ជាក់ជាផ្លូវការហើយ ដោយមានទាំងការបញ្ជាក់ពីលក្ខណៈ ពិសេស និងការរចនា ដែលបានលេចធ្លាយពីមុនថែមតៀតផង។ ជាមួយគ្នានេះដែរ ស្មាតហ្វូននេះ ត្រូវបាន រចនារូបរាងស្រដៀងទៅនឹង Nokia X6 ដែលបានបង្ហាញខ្លួន កាលពីពីរបីខែកន្លងមកហើយ ដោយមានអេក្រង់ Notch ទំហំ 5.86 អ៊ីង។ នៅលើ Notch នេះ គឺមានកាមេរ៉ាមុខឍទំហំ 8MP ដែលធ្វើឲ្យប្រសើរឡើងមួយចំនួនរបស់បច្ចេកវិទ្យា AI ដូចជា មានភាព ព្រិលនៅផ្នែកខាងក្រោយ blurred background effect ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចគ្នានេះផងដែរ ដូចដែលមានវត្តមាននៅលើទូរស័ព្ទ Nokia ផ្សេងទៀត មានចំណុចមួយ ដែលអនុញ្ញាតឱ្យកាមេរ៉ាផ្នែកខាងមុខ និងខាងក្រោយអាចប្រើក្នុងពេលតែមួយបាន។ និយាយអំពីកាមេរ៉ាខាងក្រោយ ត្រូវបានដំឡើងបញ្ឈរនៅផ្នែកចុងខាងលើនៃកញ្ចក់ និងមានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល និង 5 មេហ្គាភិចសែល ដែលមានសមត្ថភាពផលិតរូបភាពបញ្ឈរបានយ៉ាងច្បាស់ល្អ។ គួរបញ្ជាក់ផងដែរថា ការតំឡើងនេះ ត្រូវបានបន្ថែមជាមួយពន្លឺ LED ចំនួនពីរ។ Nokia X5 បំពាក់ដោយបន្ទះឈីប MediaTek Helio P60 និងមានអង្គចងចាំ RAM ទំហំ 3GB ឬទំហំ 4GB។ អ្នកដែលជ្រើសរើសយក ជម្រើសមុន នឹងទទួលបាន 32GB នៃទំហំផ្ទុក ខណៈពេលដែលម៉ូដែលថ្មីនេះ នឹងចែកចាយជាមួយទំហំ 64GB  ប្រសិនបើ មិនគ្រប់គ្រាន់ ក៏អតិថិជនអាចបន្ថែម microSD បានផងដែរ។ 

ស្មាតហ្វូននេះ មានថាមពលថ្ម 3.060mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលអាចនឹង Update ទៅប្រព័ន្ធប្រតិបត្តិ ការ Android 9.0 P នៅពេលដែលត្រូវបានបញ្ជាក់។ ដូចដែលបានរំពឹងទុក Nokia X5 មាននៅចិននាពេលបច្ចុប្បន្ន ហើយនឹង អាចរកទិញបានជាមួយពណ៌ Night Black, Baltic Sea Blue និង Glacier White ចាប់ពីថ្ងៃស្អែកតទៅ។ ទាក់ទងនឹងការកំណត់ តម្លៃម៉ូដែលនេះ នឹងកំណត់ជូនអតិថិជនប្រហែល 150 ដុល្លារ ខណៈដែល RAM ទំហំ 4GB នឹងមានតម្លៃត្រឹមតែ 210 ដុល្លារ ប៉ុណ្ណោះ។ ជាអន្ដរជាតិ, HMD Global គឺមិនទាន់បានបញ្ជាក់ពីផែនការ ដែលអាចរកបានណាមួយនោះទេ ប៉ុន្តែវាគួរតែអាច រកទិញបាននៅពេលក្រោយ នៅរដូវក្តៅនេះ នៅក្រោមឈ្មោះរបស់ Nokia 5.1 Plus៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន