no-alternative title

បែកធ្លាយព័ត៌មានថ្មីបង្ហាញថា Meizu 16 នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ភ្ជាប់ជាមួយនឹងកម្រិត Aperture f/1.8

ថ្មីៗនេះ មានព័ត៌មានថ្មីៗជាច្រើនបានបង្ហាញថា នៅក្នុងខែសីហាខាងមុខនេះ ក្រុមហ៊ុន Meizu បានត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មី Meizu 16 និង Meizu 16 Plus មុនពេលដែលស្មាតហ្វូននេះ ហើយព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ ក៏បានបែកធ្លាយនៅលើអនឡាញផងដែរ ដែលបង្ហាញថា ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយភ្លោះ ដែលមាន ទំហំ 12MP ដែលភ្ជាប់ជាមួយនឹងកម្រិត Apreture f/1.8 ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ក៏មានការបញ្ជាក់ថា ប៊ូតុង mBack នឹងមានការរចនាកំណែថ្មីយ៉ាងស្រស់ស្អាតផងដែរ។ 

ថ្មីៗនេះ លោក Jack Wong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meizu បានចែករំលែកនូវរូបភាពគំរូនៃកាមេរ៉ាជាច្រើនរបស់ស្មាតហ្វូន Meizu 16។ សម្រាប់រូបភាពរបស់ស្មាតហ្វូននេះ គឺពិតជាទាក់ទាញមែនទែន ហើយវាមានពណ៌ស្រស់ស្អាត និងធម្មជាតិបំផុត។ ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទំនងប្រហែលជានឹងបង្ហាញនូវមុខងារថ្មីយ៉ាងស្រស់ស្អាតថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Meizu ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូនចំនួន 2 ម៉ូដែលត្រកូល Meizu 16 series ដែលរួមានMeizu 16 និង Meizu 16 Plus ហើយស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺមានគែមស្តើងបំផុតសម្រាប់ប្រើប្រាស់ ហើយស្មាតហ្វូននេះមិនមានភ្ជាប់ជាមួយនឹង Notch Display នោះទេ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm‘s Snapdragon 845 octa-core processor ដែលមានល្បឿន 2.8GHz ។ នេះគឺជាបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗជាច្រើនដែលបង្ហាញខ្លួននៅឆ្នាំនេះ។

លោកនាយកប្រតិបត្តិរូបនេះ បានទម្លាយថា នៅលើស្មាតហ្វូន Meizu 16 នឹងមានរ៉េមទំហំ 8GB+128GB។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ under-display fingerprint sensor រួមជាមួយនិងបច្ចេកវិទ្យា wireless charging ផងដែរ។ ស្មាតហ្វូនម៉ូដែលថ្មីមួយទៀតឈ្មោះថា Meizu X8 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 processor ប៉ុន្តែវាមិនប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះទេ in-display fingerprint sensor។

ថ្មីៗនេះ លោក Jack Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meizu បានបញ្ជាក់ថា ស្មាតហ្វូន Meizu 16 ស៊េរីថ្មីនេះ មានតម្លៃមិនមានថ្លៃជាង 4000 Yuan ប្រហែលជា $514 នោះទេ ស្របពេលដែលស្មាតហ្វូន Meizu X8 ត្រូវគេដឹងថា នឹងមានតម្លៃចន្លោះពី 1,500-2,000 Yuan ($226-300)។ លោក Jack Wong បានទម្លាយថា ស្មាតហ្វូន Meizu 16 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 26 ខែសីហានេះ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ទម្លាយអំពីថ្ងៃប្រកាសបង្ហាញខ្លួនជាផ្លូវការនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន