no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន Sony Xperia XZ3 នៅលើវេបសាយលក់រាយអនឡាញ

ថ្មីៗនេះ ក្រុមហ៊ុន Sony បានបញ្ជាក់ថា ខ្លួននឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA 2018 នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី 30 ខែសីហានេះ។ ក្នុងនោះមានការលើកឡើងថា ក្រុមហ៊ុននេះ ប្រហែលជាប្រកាសចេញនូវស្មាតហ្វូន Xperia XZ3, Xperia XZ3 Compact និង Xperia XZ3 Premium (ឬស្មាតហ្វូន Xperia XZ2 Pro)។ កាលពីខែមុននេះ មានពាក្យចចាមអារ៉ាមដែលបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia XZ3 និង XZ3 Premium។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែអស្ចារ្យបំផុត ក្រុមហ៊ុន MobileFun លក់រាយនៅក្នុងចក្រភពអង់គ្លេស ក៏ចាប់ផ្តើមចុះបញ្ជីស្មាតហ្វូន Xperia XZ3 សម្រាប់ធ្វើការកម្មង់ទិញមុនមុនថ្ងៃ បង្ហាញខ្លួនជាផ្លូវការ។ នៅក្នុងបញ្ជីនេះ ក៏បង្ហាញនូវរូបភាពផ្លូវការជាមួយនឹងលក្ខណៈសម្បត្តិនិងតម្លៃរបស់វាផងដែរ។តាមការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia XZ3 នៅលើវេបសាយលក់រាយនេះ វានឹងមានអេក្រង់ទំហំ 5.7 អ៊ីង ដែលមានកម្រិតភាពច្បាស់ Full HD+ resolution 2160x1080 pixels។ ស្មាតហ្វូននេះមានកម្រិត 18:9 aspect ratio screen ដូចគ្នាទៅនឹងស្មាតហ្វូន Xperia XZ2 ។  ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 SoC នៅលើស្មាតហ្វូន Xperia XZ3 ដែលមានរ៉េមទំហំ 6GB ផងដែរ។ វាមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវរន្ធដោត microSD និងថាមពលថ្ម 3,240mAh ។

 

បើនិយាយអំពីការថតរូបវិញនោះ ស្មាតហ្វូនស៊េរីថ្មី Xperia XZ3 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 19MP+12MP និងកាមេរ៉ាខាងមុខទំហំ 13MP។ ព័ត៌មានបែកធ្លាយកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន XZ3 នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នា និងកាមេរ៉ាខាងមុខដូចស្មាតហ្វូន Xperia XZ2 Premium ដែរ។ សម្រាប់ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ វេបសាយ Mobile Fun បានបញ្ជាក់ទៀតថា ស្មាតហ្វូន XZ3 មានកម្រាស់ 10.1mm ហើយវាមានទម្ងន់ 198 grams ។ 

 

នៅក្នុងបញ្ជីនេះ ក៏មានរូបភាពរបស់ស្មាតហ្វូន Xperia XZ2 Premium ផងដែរ។ ពេលនេះ ស្មាតហ្វូន 64GB Xperia XZ3 អាចធ្វើការកម្មង់ទិញ បានជាមួយនឹងតម្លៃ 749 pounds ($981)។ ស្មាតហ្វូននេះ មានពណ៌ខ្មៅតែប៉ុណ្ណោះ។ អតិថិជនអាចធ្វើការទិញស្មាតហ្វូននេះ បាននៅលើវេបសាយនេះ។ TechRadar ធ្វើការបង្ហាញស្មាតហ្វូន Xperia XZ3 ដំបូងបំផុតនៅលើបញ្ជីរបស់ខ្លួន។ អ្នកនាំពាក្យរបស់វេបសាយ Mobile Fun បានបញ្ជាក់ថា ព័ត៌មានរបស់ស្មាតហ្វូននេះ គឺទទួលបានពីសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺដូចគ្នាទៅនឹងតម្លៃនៅក្នុងចក្រភពអង់គ្លេសផងដែរ៕

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន