no-alternative title

Samsung និង LG បានប្រកាសចេញនូវគោលការណ៍ថ្មី ដើម្បីបង្កើនប្រាក់ចំណូលពីការនាំចេញស្មាតហ្វូនរបស់ខ្លួន

កាលម្សិលមិញនេះ យោងតាមគេហទំព័រ digitimes.com បានផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics និងក្រុមហ៊ុន LG Electronics នឹងបានធ្វើការផ្លាស់ប្តូរទៅលើយុទ្ធសាស្រ្តនៃគោលការណ៍ថ្មីមួយ នៅក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំ 2018 នេះ ដែលខុសពីគោលការណ៍ពីមុន ដែលផ្តោតទៅលើស្មាតហ្វូនប្រណិតជាច្រើនស៊េរី ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនម៉ូដែលផ្សេងទៀត។ គោលការណ៍នេះ នឹងអាចធ្វើការបង្កើនទៅលើប្រាក់ចំណូលរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុនផងដែរ នេះបើតាមការបញ្ជាក់ចេញពីប្រភពនៅខាងក្នុងឧស្សាហកម្មនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG បានធ្វើការបង្ហាញស្មាតហ្វូនចំនួន 9 និង 8 ម៉ូដែលស៊េរីថ្មីរួចមកហើយ បើប្រៀបធៀបជាមួយនឹងមម៉ូដែលចំនួន 11 ដែលបានបង្ហាញដោយក្រុមហ៊ុនចែកចាយទាំងពីរនេះនៅក្នុងឆ្នាំ 2016 និងឆ្នាំ 2017 នោះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងពីរនេះ ក៏បានបង្ហាញនូវម៉ូដែលជាច្រើនស៊េរីថ្មីនៅក្នុងទីផ្សារក្រៅប្រទេសជាច្រើនថែមទៀតនៅក្នុងឆ្នាំ 2018 នេះ។

 

សម្រាប់គោលការណ៍ថ្មីនេះមានការផ្លាស់ប្តូរដោយសរតែក្រុមហ៊ុនទាំងពីរនេះមើលឃើញថា ទីផ្សារស្មាតហ្វូនកំពុងតែមានការធ្លាក់ចុះ ហើយចំនួននៃការនាំចេញស្មាតហ្វូនសរុបរបស់ពិភពលោកគឺមានការធ្លាក់ចុះ 3% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះផងដែរ នេះបើតាមការបញ្ជាក់របស់ប្រភពជាច្រើនដកស្រង់ចេញពីទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនោះ។

 

ទិន្នន័យចេញពី Strategy Analytics បានបង្ហាញថា ចំនែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការធ្លាក់ចុះចំនួន 22.6% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះចេញពី 22.7% កាលពីឆ្នាំមុន ខណៈពេលដែលក្រុមហ៊ុន LG មានការធ្លាក់ចុះ 3.3% នៅក្នុងត្រីមាសនេះ។ នៅក្នុងរយៈពេលដូចគ្នានេះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple មានការកើនឡើង 15.1% ចេញពី 14.4% ហើយក្រុមហ៊ុន Huawei មានការកើនឡើង 2% ទៅកាន់ 11.4% និងក្រុមហ៊ុន Xiaomi មានការកើនឡើងទ្វេដង 8.2% ។

 

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei, Xiaomi នឹងក្រុមហ៊ុនម៉ាកយីហោរបស់ចិនជាច្រើនទៀត បានបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលរបស់ខ្លួនដែលមានសមត្ថភាពខ្លាំងក្លា និងតម្លៃក៏កាន់តែថ្លៃជាងមុនផងដែ រនៅក្នុងទីផ្សារនៃអាស៊ី និងអ៊ឺរ៉ុប នេះបើតាមប្រភពនេះបានលើកឡើងនោះ។ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា នាំចេញស្មាតហ្វូនច្រើនជាង 6 លានគ្រឿងរបស់ស្មាតហ្វូន P20 ចាប់តាំងពីស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនានោះ ហើយវាមានការកើនឡើងដល់ទៅ 81% បើធៀបទៅនឹងស្មាតហ្វូន P10 ដែលលក់នៅក្នុងរយៈពេលដូចគ្នានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន