no-alternative title

បន្ទះឈីប MediaTek Helio A នឹងនាំយកនូវបច្ចេកវិទ្យា AI សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនដែលមានតម្លៃសមរម្យ

ថ្មីៗនេះ ក្រុមហ៊ុន MediaTek ទើបតែប្រកាសចេញនូវបន្ទះឈីបថ្មី Helio A SoC សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ទាប និងថ្នាក់កណ្តាលជាច្រើនស៊េរី ហើយសម្រាប់ផលិតផលដំបូងបំផុត ដែលប្រើប្រាស់នូវបន្ទះឈីបថ្មីនេះគឺនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi។ ក្រុមហ៊ុន MediaTek បានបញ្ជាក់ថា ការបង្កើតនូវបន្ទះឈីបជំនាន់ថ្មីរបស់ត្រកូល Helio P series SoCs នេះ ក្រុមហ៊ុន ក៏បានសម្រេចនូវបន្ទះឈីប Helio A series ថ្មីបំផុត ដែលនឹងនាំយកនូវមុខងារកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ក្នុងការចូលទៅដំណើរការស្មាតហ្វូននេះជាមួយនឹងល្បឿនកាន់តែលឿន ហើយតម្លៃគឺកាន់តែពិសេសតែម្តង។ 

បន្ទះឈីប Helio A22 នឹងមានភ្ជាប់ជាមួយនឹងអង្គគណនា ARM Cortex-A53 ចំនួន 4 គ្រាប់ដែលមានល្បឿន 2.0GHz ជាមួយនឹងក្រាហ្វិកកាត IMG PowerVR GE-class GPU និងម៉េមូរី LPDDR4x memory ល្បឿនលឿន ឬ LPDDR3។ ជាមួយនឹងការភ្ជាប់ជាមួយនឹងមុខងារកាមេរ៉ាកម្រិតខ្ពស់ និងបច្ចេកវិទ្យា AI ដែលមានការប្រើប្រាស់ថាមពលកាន់តែតិចជាងមុននោះ បន្ទះឈីបថ្មី Helio A series នេះ គឺផ្តល់នូវល្បឿនលឿនក្នុងការដំណើរការយ៉ាងអស្ចារ្យ ហើយវាក៏មានមុខងារជាច្រើនទៀតថ្មីៗផងដែរ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន MediaTek នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីបថ្មី Helio A22 ត្រូវបង្កើតឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា 12nm FinFET fabrication technology ។ បច្ចេកវិទ្យា MediaTek CorePilot technology គឺជាស្នូលដ៏សំខាន់សម្រាប់បន្ទះឈីប SoC នេះក្នុងការពង្រឹងទៅលើការគ្រប់គ្រងកំដៅ និងការគ្រប់គ្រងទៅលើ UX ដើម្បីដំណើរការទៅលើអង្គគណនា CPU cores នៅក្នុងកម្រិតហ្វ្រេកង់ និងវ៉ុលជាក់លាក់ត្រឹមត្រូវនោះ។ បន្ទះឈីប Helio A22ភ្ជាប់ជាមួយនឹងមុខងារ AI ដែលអាចប្រើប្រាស់នៅក្នុងកម្មវិធី MediaTek NeuroPilot software development kit (SDK) extensions និងកម្មវិធី third-party AI applications ជាច្រើនថែមទៀត។

បន្ថែមពីនេះទៀតនោះ បន្ទះឈីបថ្មី Helio A22 របស់ក្រុមហ៊ុន MediaTek ក៏ទ្រទ្រង់នូវកាមេរ៉ាភ្លោះទំហំ 13+8 MP ជាមួយនឹងកម្រិត 30 frames per second (FPS) និងកាមេរ៉ាមួយគ្រាប់ដែលមានទំហំដល់ទៅ 21MP ថែមទៀត។ ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់អាចបង្កើតនូវឧបករណ៍ថ្មី ដែលមានការទ្រទ្រង់អេក្រង់ទំហំ 20:9 HD+ display ជាមួយនឹងបន្ទះឈីប Helio A22 នេះបានផងដែរ។ បន្ទះឈីបថ្មីនេះ ក៏ទ្រទ្រង់នូវ AI frameworks ដែលរួមមាននូវ Google Android Neural Networks API (Android NNAPI) ដូចនេះអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការបង្កើតនូវកម្មវិធី AI applications សម្រាប់ដំណើរការជាមួយនឹងឧបករណ៍ដែលប្រើប្រាស់នូវបន្ទះឈីប Helio A22 នេះផងដែរ។ បន្ទះឈីប Helio A series ពេលនេះ ក៏ត្រូវប្រើប្រាស់នៅលើស្មាតហ្វូនមួយចំនួនផងដែរ។ បន្ទះឈីប Helio A22 ប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi Redmi 6A នៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន MediaTek៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន