នៅពេលដែលស្មាតហ្វូនស៊េរីថ្មី ជិតនឹងបង្ហាញខ្លួននៅលើទីផ្សារនោះ មានក្រុមហ៊ុនជាច្រើន បានព្យាយាមក្នុងការចម្លងនូវស្ទាយ៍របស់ស្មាតហ្វូនស៊េរីថ្មីនោះ ដែលមើលទៅពិតជាដូចរបស់ពិតមែនទែន។នៅក្នុងប៉ុន្មានឆ្នាំនេះ មានស្មាតហ្វូនស៊េរីៗជាច្រើនដែលមានក្រុមហ៊ុនជាច្រើនធ្វើការចម្លងចេញពីម៉ូដែលស៊េរីថ្មីៗផ្សេងៗគ្នា ដែលគេហៅថា គឺជាប្រភេទស្មាតហ្វូន Clone។ ពេលនេះ គឺមិនមានអ្វីដែលភ្ញាក់ផ្អើលនោះទេ ដែលមានស្មាតហ្វូន Clone របស់ស្មាតហ្វូន Galaxy Note 9 បានបង្ហាញខ្លួនជាមួយនឹងរូបភាពពិតប្រាកដនោះ។
ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស ដែលយើងរំពឹងថា នឹងកើតឡើងដូចគ្នាទៅនឹងស្មាតហ្វូន Note 9 ផ្លូវការដែរនោះ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាស។ សម្រាប់រូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវ Samsung Experience UI ដែលមានការចម្លងដូចគ្នាបេះបិទ សម្រាប់ Wallpaper របស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Note 8 ដែរ។
ប៉ុន្តែបើក្រឡេកទៅមើលផ្នែកគែមរបស់ស្មាតហ្វូននេះ គឺពិតជាស្តើងដូចគ្នាទៅនឹងស្មាតហ្វូន Note 8 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ហើយក៏មានអេក្រង់កោង Samsung Edge ផងដែរ។ ស្មាតហ្វូននេះ មើលទៅស្រដៀងទៅនឹងស្មាតហ្វូន Pixel 2 XL ផងដែរ។ សម្រាប់ ស្មាតហ្វូន Clone របស់ស្មាតហ្វូន Galaxy Note 9 មើលទៅ គឺពិតជាស្រដៀងម៉ូដែលពិតប្រាកដមែន។ ដូចនេះ សូមមានការប្រុងប្រយ័ត្ននៅពេលដែលអ្នកទិញស្មាតហ្វូនស៊េរីថ្មីនេះ៕