no-alternative title

Samsung គ្រោងនឹងធ្វើការច្របាច់បញ្ចូលគ្នារវាងស្មាតហ្វូន Galaxy S និង Galaxy Note ដើម្បីបង្កើតអាវុធថ្មី

ចាប់តាំងពីលោក Jay Lee អនុប្រធានអគ្គនាយករបស់ក្រុមហ៊ុន Samsung ត្រូវដោះលែងចេញពីពន្ធធនាគារបន្ទាប់ពីការរួចបណ្តឹងដោយជោគជ័យ ពេលនេះ លោកត្រូវបានគេរាយការណ៍ថា កំពុងតែផ្តោតទៅលើវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនពេញលេញរួមមានការបញ្ចូលគ្នានៃស្មាតហ្វូនត្រកូល Galaxy Note និង Galaxy S Series ដើម្បីបង្កើតអាវុធថ្មី កាន់តែខ្លាំងថែមទៀត។ ការគ្រប់គ្រងក្រុមហ៊ុន Samsung នៅក្នុងទីផ្សាររបស់ស្មាតហ្វូនរបស់លោកនោពេលនេះ គឺស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការកើនឡើងរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើន។ 

ផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន បានធ្វើការប្រជុំជាច្រើនជាមួយនឹងដៃគូសហការទាក់ទងជាមួយនឹងការរួមបញ្ចូលគ្នារវាងស្មាតហ្វូនទាំងពីរស៊េរីគឺ Galaxy S និង Galaxy Note អោយទៅជាផ្នែកតែមួយនោះ។ នេះគឺដោយសារតែវាមានការត្រួតស៊ីគ្នារវាងស្មាតហ្វូនទាំងពីរស៊េរីនោះ។ ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ពិចារណាក្នុងការបោះបង់ចោលនូវស្មាតហ្វូនត្រកូល Galaxy Note-series និងសម្រេចចិត្តយកស្មាតហ្វូន Galaxy S-series គឺជាប្រភេទម៉ូដែលកម្រិតខ្ពស់ប្រណិតរបស់ខ្លួននោះ។ ស្មាតហ្វូននេះ អាចនឹងធ្វើការជំនួសទៅលើស្មាតហ្វូន Galaxy Note 10 នៅឆ្នាំក្រោយនេះ ហើយស្មាតហ្វូន Galaxy S10+ និងប្រើប្រាស់ជាមួយនឹងប៊ិក S Pen ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

វត្តមាននៃអាវុធថ្មីនេះ នឹងអាចធ្វើឱ្យក្រុមហ៊ុនចំណេញទឹកប្រាក់បានច្រើនរាប់លានដុល្លារអាមេរិកនៅក្នុងការអភិវឌ្ឍន៍ និងការផលិត រួមនិងការធ្វើទីផ្សារ។ ថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានបញ្ជាក់អំពីស្មាតហ្វូន Galaxy S10 series ដែលនឹងមាន 3 ស៊េរីម៉ូដែល គឺដោយសារតែវាមានការច្របាច់បញ្ចូលគ្នារវាងត្រកូល Note ចូលទៅក្នុងប្រភេទ S-series។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានម៉ូដែលប្រភេទ anniversary edition សម្រាប់ស្មាតហ្វូន S10 ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងប្រកាសចេញនូវស្មាតហ្វូន Galaxy Note 9 នៅខែក្រោយនេះ នៅក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 9 ខែសីហានេះ។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.3-inch S-AMOLED Infinity Display និងបន្ទះឈីប Snapdragon 845 នៅក្នុងសហរដ្ឋអាមេរិក កាណាដា អាមេរិកឡាទីន ចិន ហុងកុង និងជប៉ុន ស្របពេលដែលទីផ្សារនៅពិភពលោកនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9810។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹង Aperture ផ្សេងគ្នា និងការប្រើប្រាស់ថាមពលថ្ម 4,000mAh។ ស្មាតហ្វូននេះមាន RAM ទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB/512GB ផងដែរ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ អោយដឹងទៀតថា ក្រុមហ៊ុន Samsung គ្រោងនឹងផលិតនូវស្មាតហ្វូន Galaxy Note 9 ចំនួន 7.5 លានគ្រឿងផងដែរ។ ក្រុមហ៊ុននឹងធ្វើការផលិតនូវស្មាតហ្វូនចំនួន 2.5 លានគ្រឿងនៅក្នុងមួយខែសម្រាប់រយៈពេល 3 ខែដំបូងចេញពីខែកក្កដាដល់ខែកញ្ញា។ ចាប់ពីខែតុលាទៅដល់ខែធ្នូនោះ ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការនាំចេញស្មាតហ្វូនចំនួន 4.5 លានគ្រឿង(ប្រហែលជា 1.5 លានគ្រឿងក្នុងមួយខែ)។ នៅក្នុងរបាយការណ៍នេះក៏មានការបន្ថែមថា គម្រោងក្នុងការនាំចេញសម្រាប់ខែតុលាទៅកាន់ខែធ្នូនេះប្រហែលជាផ្អែកទៅលើចំនួននៃការលក់ដំបូងរបស់ខ្លួន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន