no-alternative title

vivo X21 និង X21 UD Night Purple ពណ៍ស្វាយ នឹងមានដាក់លក់នៅថ្ងៃទី 20 ខែកក្កដានេះ

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន vivo បានប្រកាសបង្ហាញនូវពណ៌ Night Purple សម្រាប់ស្មាតហ្វូនស៊េរីថ្មី Vivo X21i របស់ខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចេញមកបញ្ជាក់សាជាថ្មីថា ខ្លួននឹងលក់ស្មាតហ្វូន vivo X21 និងស្មាតហ្វូន X21 UD ជាមួយនឹងពណ៌ថ្មីនេះ ចាប់ផ្តើមពីថ្ងៃទី 20 ខែកក្កដានេះហើយ។ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនមួយនេះ បានប្រកាសចាប់ផ្តើមទទួលនូវការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូន X21 និង X21 UD តាមរយៈហាងអនឡាញរបស់ខ្លួនផងដែរ។

នៅក្នុងរូបភាពនេះ បានបង្ហាញថា ស្មាតហ្វូន vivo X21 និង X21 UD Night Purple editions នឹងលក់នៅក្នុងតម្លៃ 2,998 Yuan និង 3,298 Yuan។ សម្រាប់ពណ៌ថ្មី Night Purple នេះ គឺស្រដៀងគ្នាទៅនឹងពណ៌ Aurora blue-purple ដែលប្រើប្រាស់នៅលើស្មាតហ្វូន Huawei P20 និង P20 Pro នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានអះអាងថា ពណ៌ Night Purple នេះ គឺជាការជំរុញពីការប្រើប្រាស់ពណ៌ Bolivian Salt Lake ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន vivo X21 និង Vivo X21 UD ប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ វាមានលក្ខណៈខុសគ្នាជាច្រើនរវាងស្មាតហ្វូនទាំងពីរនេះ ដោយសារតែស្មាតហ្វូន X21 UD ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-screen fingerprint reader នោះ។ ស្មាតហ្វូន vivo X21 ប្រើប្រាស់នូវអេក្រង់ទំហំ 6.28 អ៊ីង Super AMOLED display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ FHD+ resolution និងកម្រិត aspect ratio 19:9 ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 SoC រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ផងដែរ។ ស្មាតហ្វូន X21 នេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB ផងដែរ។ 

ស្មាតហ្វូន X21 នេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 12MP ផងដែរ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ FunTouch OS ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ដែលតម្លើងនៅលើស្មាតហ្វូន X21 និង X21 UD ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 3,200mAh ។

ក្រៅពីពណ៌ Night Purple នេះ ស្មាតហ្វូន X21 និងស្មាតហ្វូន X21 UD ក៏នូវមានពណ៌ផ្សេងទៀតដូចជា Diamond Black, Ruby Red និង Aurora White ផងដែរ។ សម្រាប់ពណ៌ថ្មី Night Purple របស់ស្មាតហ្វូន X21 នេះ អតិថិជន អាចរកទិញបាននៅហាងជាច្រើនរបស់ក្រុមហ៊ុន vivo តាមរយៈ Tmall, Jingdong, Suning និងហាងអនឡាញជាច្រើនទៀតនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន