no-alternative title

កាលបរិច្ឆេតប្រកាសចេញ និងតម្លៃរបស់ Xiaomi Mi 8 Explorer Edition ត្រូវបានបែកធ្លាយនៅថ្ងៃនេះ

Xiaomi Mi 8 Explorer Edition គឺជាស្មាតហ្វូនដំបូងបង្អស់ របស់ក្រុមហ៊ុន ដែលមានបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃ នៅក្រោមកញ្ចក់អេក្រង់ ក៏ជាទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដំបូងបង្អស់ផងដែរ ដែលបំពាក់ដោយបច្ចេកវិទ្យា 3D Facial ផងដែរ។ ទូរស័ព្ទនេះ ក៏មានលក្ខណៈពិសេស GPS Dual-Band សម្រាប់តាមដានទីតាំងច្បាស់លាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mi 8 Explorer Edition ត្រូវបានគេដាក់បង្ហាញ រួមជាមួយនឹងស្មាតហ្វូន Mi 8 និង Mi 8 SE ប៉ុន្តែ Mi 8 Explorer Edition នៅមិនទាន់បានដាក់លក់នៅឡើយទេ ស្របដែលទូរស័ព្ទពីរផ្សេងទៀត អាចរកទិញបាននៅក្នុងប្រទេសចិន បានចាប់តាំងពីសប្តាហ៍ទីមួយ នៃខែមិថុនាមកម្លេះ។ ស្មាតហ្វូន Explorer Edition ត្រូវបានគេ គ្រោងនឹងចេញលក់នៅខែនេះ។ បន្ទាប់ពីមានការលេចធ្លាយ នូវលិខិតអញ្ជើញមួយ បានបង្ហាញលើបណ្តាញអ៊ីនធើណិត បង្ហាញថា ស្មាតហ្វូននេះ នឹងចេញលក់នៅថ្ងៃទី 24 ខែកក្កដាខាងមុខនេះ។

ទោះជាមានព័ត៌មាននេះយ៉ាងណាក្តី នៅមិនមានការបញ្ជាក់ជាផ្លូវការ ពីក្រុមហ៊ុន Xiaomi នៅថ្ងៃចេញលក់នៃ Mi 8 Explorer Edition។ ហើយរូបភាព ដែលលេចធ្លាយ បានបង្ហាញយ៉ាងច្បាស់ថា Mi 8 Explorer Edition នឹងអាចរកទិញបាននៅម៉ោង 10 ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី 24 ខែកក្កដា។ ទោះបីជាយ៉ាងណាក៏ដោយ ភាពពិតប្រាកដ នៃលិខិតអញ្ជើញ ដែលលេចធ្លាយ មិនអាចបញ្ជាក់បានទេ។

លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ នៃ Mi 8 Explorer Edition គឺថាទូរស័ព្ទនេះ មានលក្ខណៈពិសេសខាងក្រោយ ដែលថ្លាអាចបង្ហាញពីផ្នែកខាងក្នុងនៃទូរស័ព្ទ។ ស្មាតហ្វូននេះ មានអេក្រង់ AMOLED ទំហំ 6,28 អ៊ីញ, Snapdragon 845 បំពាកនូវRAM ទំហំ 8GB និោងមានទំហំផ្ទុកក្នុងម៉ាស៊ីន 128GB, កាមេរ៉ាភ្លោះ 12 មេហ្គាភិចសែល, កាមេរ៉ាមុខ 20 មេហ្គាភិចសែល និងថ្មទំហំ 3,000mAh។ ស្មាតហ្វូននេះ នឹងចេញលក់នៅប្រទេសចិន ជាមួយនឹងតម្លៃ 3,699 យ័ន (548 ដុល្លារ) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន