no-alternative title

ក្រុមហ៊ុន ផ្គត់ផ្គង់ជាច្រើនរបស់ Apple បាននឹងកំពុងតែមានការស្មុកស្មាញ ស្របពេលដែល iPhone ថ្មីជិតបង្ហាញខ្លួន

បើទោះបីជាការលក់ទូរស័ព្ទ iPhone X កំពុងតែមានការធ្លាក់ចុះដោយសារតែក្រុមហ៊ុន Apple បានត្រៀមខ្លួននឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅខែកញ្ញាខាងមុខនេះក៏ដោយ ប្រភពជាច្រើនរបស់ DigiTimes បានរាយការណ៍ថា ក្រុមហ៊ុនផ្គត់ផ្គង់សមាសភាគជាច្រើនរបស់ក្រុមហ៊ុន Apple គឺបានស្តុកទុកនូវសមាសភាគជាច្រើនរបស់ iPhone X។ កាលពីត្រីមាសទី 1 នៅក្នុងឆ្នាំ 2018 កន្លងទៅនេះ iPhone X គឺលក់ដាច់ខ្លាំងបំផុត ឥលូវនេះ ក្រុមហ៊ុន Apple មានការរំពឹងខ្ពស់ជាងមុនទៀត បើធៀបជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះ។ 

នៅក្នុងត្រីមាសទី 1 និងត្រីមាសទី 2 នៅក្នុងឆ្នាំ 2018 នេះ ការលក់ iPhone គឺមានចំនួន 77.3 និង 52.2 លានគ្រឿងស្របពេលដែលការលក់នេះ ធ្វើឱ្យក្រុមហ៊ុន Apple រកប្រាក់ចំណូលបានច្រើនមែន ក៏ដោយសារតែ iPhone X គឺមានតម្លៃថ្លៃ ហើយក្រុមហ៊ុនជាច្រើន បានបញ្ជាក់ថា ពួកគេនៅសល់សមាសភាគដល់ទៅ 3 ដង បើធៀបទៅនឹងចំនួនដែលពួកគេបានដឹកជញ្ជូនរួចរាល់ហើយនោះ។ អ្វីដែលគួរបារម្ភនោះ គឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដែលនៅម៉ូដែលថ្មីនឹងបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple នៅតែទាមទារអោយអ្នកផ្គត់ផ្គង់ជាច្រើន រក្សានូវសមាសភាគដែលខ្លួនមាន ដើម្បីជៀសវាងការពន្យារពេលទៅលើការដឹកជញ្ជូន ប៉ុន្តែតម្រូវការទាប ក៏បានធ្វើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទាំងនេះ រក្សានូវសមាសភាគយ៉ាងច្រើនលើសលប់នោះដែរ។ ប៉ុន្តែ អ្នកតាមដាននានា បាននិយាយថា នេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅក្នុងឆ្នាំ 2018 នេះ គឺមានការធ្លាក់ចុះទៅលើការលក់ស្មាតហ្វូននៅលើពិភពលោកផងដែរ បើធៀបទៅនឹងឆ្នាំ 2017។ ក្រុមហ៊ុនផលិតជាច្រើនសង្ឃឹមថា ពួកគេនឹងប្រើប្រាស់នូវសមាសភាគដែលគេផលិតនេះ នឹងអាចប្រើប្រាស់នៅលើ iPhones ម៉ូដែលថ្មីៗ ខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន