no-alternative title

ក្រុមហ៊ុន Oppo នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី Oppo Find X នៅក្នុងចក្រភពអង់គ្លេស ពេលឆាប់ៗនេះ

Oppo Find X គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិ នដែលមានអេក្រង់ទំហំ 94% បើធៀបទៅនឹងតួខ្លួនរបស់វា។ ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅខែមុននេះ នៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។ បន្ទាប់មក ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅក្នុងប្រទេសចិន និងប្រទេសឥណ្ឌា។ ពេលនេះក្រុមហ៊ុន OPPO ក៏បានត្រៀមប្រកាសបង្ហាញស្មាតហ្វូន Oppo Find X  នៅក្នុងទីផ្សារនៃចក្រភពអង់គ្លេសផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ស្មាតហ្វូននេះ នឹងអាចរកទិញបាននៅក្នុងប្រទេសអ៊ីតាលី ប្រទេសអេស្ប៉ាញ ប្រទេសបារាំង និងហូឡង់នោះ ស្របពេលដែលអ្នកនាំពាក្យរបស់ក្រុមហ៊ុន Oppo បានបញ្ជាក់ថា ស្មាត ហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេស ហើយវានៅមិនទាន់មានព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងតំបន់អ៊ឺរ៉ុបនោះ ស្មាតហ្វូននេះ លក់នៅក្នុងតម្លៃ €999 ហើយសម្រាប់ស្មាតហ្វូន Find X Lamborghini Edition នឹងមានតម្លៃ €1699 ។ ខណៈពេលដែលម៉ូដែលស្តង់ដារនេះអាចរកទិញបានជាមួយនឹងពីរពណ៌គឺពណ៌ខៀវ និងពណ៌ក្រហម ខណៈពេលដែលស្មាតហ្វូន Lamborghini Edition  គឺមានតែពណ៌ខ្មៅប៉ុណ្ណោះ។ Oppo Find X គឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ  6.5-inch Full-HD+ OLED display  ជាមួយនឹងកម្រិតអេក្រង់ 19.5:9 aspect ratio ។ នេះគឺជាអេក្រង់ដំបូងបំផុតនៅក្នុងពិភពលោកដែលមានទំហំ 93.8% បើធៀបទៅនឹងតួខ្លួនរបស់វានោះ។ 

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845 processor រួមជាមួយនឹងរ៉េមទំហំ 8GB RAM  និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ ប៉ុន្តែវាមានប្រព័ន្ធ  O-Face (3D face unlock)  ដែលក្រុមហ៊ុន Oppo បញ្ជាក់ថា វាមានសមត្ថភាពក្នុងការស្កេនខុសនៅក្នុងកម្រិត  1/1,000,000 នោះ ស្មាតហ្វូន Oppo Find X ប្រើប្រាស់នូវកាមេរ៉ាខាងមុខដែលមានភ្ជាប់ជាមួយនឹង  3D face scanning sensors សម្រាប់ការដោះសោរ ហើយវាក៏មានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងភ្លើង LED flash ផងដែរ។ 

ក្រុមហ៊ុន OPPO  ហៅកាមេរ៉ានេះថា “Stealth 3D cameras” ។ មុខងារដោះសោរ  3D face unlock នេះត្រូវក្រុមហ៊ុន  Oppo  ហៅថា O-Face Recognition ដែលប្រើប្រាស់នូវមុខងារ  3D Structured Light Technology  ដែលអាចធ្វើការស្កេនទៅលើចំនុចចំនួន 15,000 ។ ក្រុមហ៊ុនអះអាងថា បច្ចេកវិទ្យានេះគឺលឿនជាងបច្ចេកវិទ្យា fingerprint recognition ដល់ទៅ 20 ដង។

ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP+20MP sensors នៅខាងក្រោយជាមួយនឹងមុខងារ OIS និង AI ផងដែរ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP ហើយនិងមានការប្រើប្រាស់ជាមួយនឹងមុខងារ 3D portrait lighting និង Omoji ផងដែរ។ ស្មាតហ្វូន Oppo Find X ដំណើរការនូវ  ColorOS 5.1 AI Smart custom UI  នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo operating system ។ ស្មាតហ្វូននេះ មានថាមពលថ្ម 3730mAh  និងបច្ចេកវិទ្យា VOOC/SuperVOOC fast charging ផងដែរ៕   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន