ស្របពេលដែលក្រុមហ៊ុន Apple ជាអ្នកដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D-sensing មុនគេនៅនោះ នៅពេលនេះ មានការរំពឹងថា ការនាំចេញនៃស្មាតហ្វូនដែលមានបច្ចេកវិទ្យានេះ នឹងមានចំនួនដល់ទៅ 103 លានគ្រឿង តាមរយៈនៃការលក់ខ្លាំងក្លារបស់ស្មាតហ្វូន iPhoneX នៅក្នុងឆ្នាំ 2018 ក្នុនោះក៏មានការព្យាករណ៍ថា អាចនឹងមានការកើនឡើងថែមទៀត បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូនចំនួន 3 ម៉ូដែល នៅក្នុងខែកញ្ញាខាងមុខនេះ។
ការនាំចេញសរុបរបស់ស្មាតហ្វូន ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D-sensing របស់ក្រុមហ៊ុន Apple នឹងមានចំនួនប្រហែលជា 91 លានគ្រឿងនៅចុងឆ្នាំនេះ ដែលស្មើទៅនឹង 88% នៃចំនួនសរុប។ បើធ្វើការប្រៀបធៀបនោះ គឺបង្ហាញថា ស្មាតហ្វូន Android ដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា នឹងមានចំនួនត្រឹមតែ 12 លានគ្រឿងប៉ុណ្ណោះ ហើយស្មាតហ្វូនដែលនឹងលក់បានចំនួនខ្ពស់ជាងគេគឺ Xiaomi’s Mi 8 Explorer Edition ស្របពេលដែលស្មាតហ្វូន Oppo’s Find X ក៏អាចប្រដុំប្រសមគ្នាផងដែរ។
គិតត្រឹមពេលនេះ ស្មាតហ្វូន Android ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 3D-sensing ហាក់ដូចជាមានកម្រិតទាបនៅឡើយនៅក្នុងឆ្នាំនេះ ហើយការនាំចេញត្រូវបានគេរំពឹងថា នឹងមានការកើនឡើងនៅក្នុងឆ្នាំ 2019។ នេះគឺដោយសារតែការផ្លស់ប្តូរទៅលើបច្ចេកវិទ្យាផ្នែកខាងក្នុងរបស់ស្មាតហ្វូន Android។ បន្ថែមពីនេះទៀតនោះ ក៏នូវមានដំណោះស្រាយជាច្រើនដូចជាបច្ចេកវិទ្យា Time of Flight (TOF) 3D sensing technology ដែលត្រូវគេរំពឹងថា នឹងបង្កើនទៅលើការលក់នេះផងដែរ។ សម្រាប់ក្រុមហ៊ុន vivo ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុនដំបូងដែលបញ្ចេញស្មាតហ្វូនប្រើប្រាស់នូវបច្ចេកវិទ្យា TOF នេះនៅចុងឆ្នាំនេះ។
គួរបញ្ជាក់ថា បន្ទាបពីការបង្ហាញដំបូងនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ fingerprint scanners ទៅកាន់ស្មាតហ្វូនជាច្រើននោះ ការលក់របស់ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងមានការបន្តកើនឡើងសម្រាប់ពេលអនាគតផងដែរ ជាពិសេសតម្លៃរបស់បច្ចេកវិទ្យា 3D-sensing ក៏ចាប់ផ្តើមមានការថយចុះផងដែរ ដែលធ្វើឱ្យស្មាតហ្វូនប្រណិតជាច្រើន កាន់តែមានតម្លៃថោក ហើយកាន់តែទាក់ទាញសម្រាប់អ្នកប្រើប្រាស់នោះ៕