no-alternative title

HMD Global ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅថ្ងៃទី 21 ខែសីហាខាងមុខនេះ អាចជាការបង្ហាញស្មាតហ្វូន Nokia 6.1 Plus

ក្រុមហ៊ុន HMD Global បានកំណត់យកនូវថ្ងៃទី 21 ខែសីហាខាងមុខនេះ សម្រាប់ការរៀបចំនូវព្រឹត្តិការណ៍មួយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅមិនទាន់ទម្លាយនូវផលិតផលអ្វីដែលមានគម្រោងនឹងបង្ហាញនោះ។ ក្រុមហ៊ុននេះ ទំនងជាបង្ហាញនូវស្មាតហ្វូន Nokia 6.1 Plus នៅក្នុងប្រទេសឥណ្ឌា ដែលនេះ គឺជាម៉ូដែលសម្រាប់ដាក់លក់នៅលើពិភពលោករបស់ស្មាតហ្វូន Nokia X6 ។

គួរបញ្ជាក់ថា ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅក្នុងតៃវ៉ាន់ និងហុងកុងកាលពីខែមុននេះ ហើយវាមានតម្លៃ HK$ 2,288 ដែលប្រហែលជា $290។ មានការរំពឹងថាស្មាតហ្វូននេះ នឹងមានតម្លៃថោកជាងសម្រាប់ការដាក់លក់នៅក្នុងប្រទេសឥណ្ឌា ដែលអាចធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Xiaomi Redmi Note 5 Pro និងស្មាតហ្វូន Asus Zenfone Max Pro M ។ នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះនឹងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ និងពណ៌ស។

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក ក្រុមហ៊ុន HMD Global ក៏បានបង្ហោះអំពីព្រឹត្តិការណ៍សម្រាប់ធ្វើការបង្ហាញនូវផលិតថ្មីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាតាមរយៈបណ្តាញសង្គម Twitter ។ នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី 21 ខែសីហាខាងមុខនេះ ក្រុមហ៊ុននេះ ក៏ប្រហែលជាបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតដូចជា Nokia 5.1 ឬ Nokia 2.1។ សូមបញ្ជាក់ថា ស្មាតហ្វូន Nokia 6.1 Plus ប្រើប្រាស់នូវអេក្រង់ទំហំ 5.8-inch Full-HD+ display ជាមួយនឹងកម្រិតភាពច្បាស់ 2280x1080 pixels អេក្រង់កម្រិត 19:9 aspect ratio  និងកញ្ចក់ការពារ 2.5D Corning Gorilla Glass 3 ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 636 processor រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ 

ស្មាតហ្វូននេះក៏មានរន្ធដោត microSD Card ដែលអ្នកប្រើប្រាស់អាចធ្វើការពង្រីកនូវទំហំសម្រាប់ប្រើប្រាស់ផងដែរ។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16-megapixel primary sensor  ជាមួយនឹង f/2.0 aperture  និងកាមេរ៉ាមួយទៀតទំហំ 5-megapixel secondary camera sensor ដែលមាន f/2.4 aperture ។សម្រាប់កាមេរ៉ាខាងមុខរបស់វាមានទំហំ 16-megapixel ភ្ជាប់ជាមួយនឹងមុខងារ f/2.0 aperture សម្រាប់ថតរូប Selfies និងវីដេអូផងដែរ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធ 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS / GLONASS និង USB Type-C ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo operating system ថាមពលថ្ម 3,060mAh  និងការទ្រទ្រង់នូវបច្ចេកវិទ្យា Quick Charge 3.0 fast charging ផងដែរ៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន