no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Range Rover នឹងបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Hybrid ដែលមានការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរ

យើងទាំងអស់គ្នាដឹងហើយថា រថយន្តស៊េរីថ្មី Range Rover នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះ ប៉ុន្តែមុនពេលដែលវាបង្ហាញខ្លួននោះ ក្រុមហ៊ុន Land Rover ក៏ទើបតែបង្ហាញវត្តមានរបស់រថយន្ត Range Rover 2019 ដែលមានការពង្រឹង Upgraded ជាច្រើន ដែលចេញពីរថយន្ត Range Rover Sport ផងដែរ។ ការបន្ថែមដ៏ច្រើនបំផុតនោះ គឺរថយន្ត P400e plug-in hybrid ស៊េរីថ្មី ដែលមានការប្រើប្រាស់នូវម៉ាស៊ីន 2.0-liter turbocharged 4 ស៊ីឡាំងជាមួយនឹងម៉ូទ័រអេឡិចត្រូនិកដែលអាចធ្វើការផលិតបានកម្លាំងដល់ទៅ 398 សេះ និងអាចធ្វើដំណើរបានចម្ងាយដល់ទៅ 31 ម៉ាយ៍។ 

ក្រុមហ៊ុន Land Rover បានបង្ហាញនូវប្រព័ន្ធថ្មី Wade Sensing system ដែលជួយជំនួយទៅលើការបើកបរនៅលើផ្លូវកោងផងដែរ។  រូបភាពជាច្រើនបង្ហាញអំពីម៉ូដែលជាច្រើន នៅក្នុងអ៊ឺរ៉ុប ប៉ុន្តែពេលនេះ យើងមានព័ត៌មានអំពីរថយន្ត Range Rover 2019 និងរថយន្ត Range Rover Sport ជាមួយនឹងតម្លៃរបស់វានៅក្នុងសហរដ្ឋអាមេរិកផងដែរ។ សម្រាប់រថយន្ត Range Rover នេះ មានម៉ាស៊ីន 3.0-liter supercharged V6 ជាមួយនឹងកម្លាំងម៉ាស៊ីន 340 សេះ ដែលមានតម្លៃចាប់ផ្តើមពី $88,860 ឬតម្លៃ $94,050 សម្រាប់រថយន្ត 380 សេះ HSE trim ហើយរថយន្ត Td6 3.0-liter turbo V6 diesel ដែលមានកម្លាំងម៉ាស៊ីន 254 សេះ មានតម្លៃ $90,860 ឬតម្លៃ $96,050 សម្រាប់ម៉ូដែល HSE trim។ 

សម្រាប់រថយន្ត HSE P400e PHEV 2.0-liter turbocharged inline-four ដែលមានកម្លាំង 398 hp មានតម្លៃ $95,150 ។សម្រាប់ម៉ូដែល supercharged 5.0-liter V8 ដែលមានកម្លាំង 518 សេះ មានតម្លៃចាប់ផ្តើម $104,850 និងតម្លៃ $108,895 សម្រាប់ប្រភេទ long-wheelbase និងតម្លៃ $141,995 សម្រាប់់ប្រភេទ Autobiography trim ឬតម្លៃ $148,295 សម្រាប់ប្រភេទ long-wheelbase Autobiography ផងដែរ។ សម្រាប់រថយន្ត SVAutobiography Dynamic ដែលមានកម្លាំង 557 hp នឹងមានតម្លៃ $177,200 ឬតម្លៃ $207,900 សម្រាប់ប្រភេទ long-wheelbase ផងដែរ។

រថយន្តម៉ូដែល Range Rover Sport 2019 មានតម្លៃចាប់ផ្តើម $66,750 សម្រាប់ម៉ាស៊ីន 340 សេះ 3.0L Supercharged V6 SE ឬតម្លៃ $72,350 សម្រាប់ម៉ូដែល HSE ហើយរថយន្តទាំងពីរនេះប្រើប្រាស់ម៉ាស៊ីន 254 សេះ Td6 diesel ជាមួយនឹងការបន្ថែមទឹកប្រាក់ $2,000 ។ សម្រាប់រថយន្ត P400e នេះមានតម្លៃ $78,300 ហើយរថយន្ត HSE Dynamic មានតម្លៃ $82,150 ។ សម្រាប់ម៉ូដែលប្រភេទ V8s មានតម្លៃ $85,550 ភ្ជាប់ជាមួយនឹង Supercharged Dynamic និងតម្លៃ $96,650 សម្រាប់ប្រភេទម៉ូដែល Autobiography នោះ។ សូមជំរាបថា តម្លៃខាងលើនេះ គឺលក់បនៅបរទេស មិនមែននៅកម្ពុជានោះទេ៕

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម