no-alternative title

ថ្ងៃនេះ មានការបែកធ្លាយវីដេអូរបស់ iPhone 2018 ដែលបានបង្ហាញអំពីលក្ខណៈសម្បត្តិលម្អិតជាច្រើន

នៅក្នុងវីដេអូថ្មីមួយបង្ហាញអំពីស្មាតហ្វូន iPhone ដែលមានការរចនារូបរាងកាន់តែប្លែកសម្រាប់ឆ្នាំ 2018 នេះ។ និយាយថា ស្មាតហ្វូននេះ iPhone ចំនួន 3 ម៉ូដែលនេះ ដែលក្រុមហ៊ុន Apple បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ ដែលនឹងមានប្រភេទអេក្រង់ OLED ទំហំ 5.8-inch និង OLED ទំហំ 6.5-inch ហើយនិងអេក្រង់ LCD ទំហំ 6.1-inch ផងដែរ។ 

Apple នៅមិនទាន់បញ្ជាក់អំពីព័ត៌មានរបស់ iPhone 2018 នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនទម្លាយអំពីផ្នែកខាងមុខរបស់វា និងសម្បកទូរស័ព្ទរបស់វាផងដែរ។ ពេលនេះ លោក Marques Brownlee ក៏បង្ហោះនូវវីដេអូកម្រិតខ្ពស់របស់ iPhones ទាំង 3 ស៊េរីឆ្នាំ 2018 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Brownlee បាននិយាយថា វីដេអូនេះគឺចេញពីប្រភពតែមួយដែលទទួលបានកាលពីឆ្នាំមុននេះដែលព័ត៌មានគឺច្បាស់លាស់។ ផ្អែកទៅលើប្រភពនេះ សម្រាប់ការអាប់ឌែតទៅលើស្មាតហ្វូនម៉ូដែល 5.8-inch iPhone X នឹងមានពណ៌ស ពណ៌ខ្មៅ និងពណ៌មាសថ្មី និងម៉ូដែល 6.5-inch OLED “iPhone X Plus” ក៏មានពណ៌ដូចគ្នាផងដែរ។

សម្រាប់ម៉ូដែល 2018 iPhone OLED គឺដូចគ្នាទៅនឹងម៉ូដែល 5.8-inch ។  សម្រាប់ស្មាតហ្វូនម៉ូដែល 6.1-inch iPhone ដែលអ្នកទម្លាយនិយាយថា វានឹងប្រើប្រាស់នូវអេក្រង់ LCD នោះគឺមានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ មិនមែនភ្លោះនោះទេ។ 

ប្រភពដែលជឿជាក់បានបញ្ជាក់ទៅកាន់លោក Brownlee ថា សម្រាប់ម៉ូដែល LCD នេះនឹងមានពណ៌ច្រើនសម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូនម៉ូដែល LCD 2018 iPhone នេះមានកញ្ចក់នៅខាងក្រោយ ហើយលោក Brownlee អះអាងថា វានឹងមានបច្ចេកវិទ្យា FaceID ផងដែរសម្រាប់ប្រើប្រាស់។ 

សម្រាប់ Notch គឺមាននៅលើស្មាតហ្វូនទាំង 3 ម៉ូដែលនេះដូចគ្នាទៅនឹង iPhone X ដែរ។ ជាចុងក្រោយ វានៅមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់នៅឡើយទេ ប៉ុន្តែយើងនឹងទទួលបាននូវព័ត៌មានទាំងអស់នោះនៅខែក្រោយនេះនៅពេលដែលក្រុមហ៊ុន Apple រៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍ប្រចាំឆ្នាំរបស់ខ្លួននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន