no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 20 Pro ត្រូវបានគេរំពឹងថា នឹងមានថាមពលថ្មទំហំធំរហូតដល់ទៅ 4,200mAh

ក្រុមហ៊ុន Huawei ថ្មីៗនេះ បានធ្វើការទម្លាយនូវមុខងារសំខាន់ៗជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការនោះ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ក៏បានបញ្ចេញនូវរូបភាព Teaser ថ្មីដែលមានតម្រុយថា ស្មាតហ្វូនស៊េរីថ្មី Mate 20 Pro នឹងប្រើប្រាស់នូវថាមពលថ្មកាន់តែធំជាងមុន។ រូបភាព Teaser នេះមានការបង្ហាញថា ស្មាតហ្វូនHuawei P10 Plus ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2017 ជាមួយនឹងការប្រើប្រាស់នូវថាមពលថ្ម 3,750mAh ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ស្មាតហ្វូន Mate 10 Pro បានបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំ 2017 ដែលមានថាមពលថ្ម 4,000mAh។ ថាមពលថ្មដូចគ្នានេះ ក៏ត្រូវប្រើប្រាស់នៅលើស្មាតហ្វូន P20 Pro ដែលប្រកាសបង្ហាញខ្លួននៅដើមឆ្នាំនេះផងដែរ។ ផ្នែកខាងស្តាំនៃរូបភាព Teaser នេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការបង្កើតនូវថាមពលថ្មសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។ ស្មាតហ្វូន Mate 20 Pro នឹងប្រើប្រាស់នូវថាមពលថ្មធំបំផុតដែលក្រុមហ៊ុននៅមិនទាន់ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួននៅឡើយទេ។ សម្រាប់ស្មាតហ្វូន Ascend Mate 7 ស៊េរីចាស់របស់ខ្លួនគឺមានទំហំថ្មត្រឹមតែ 4,100mAh ប៉ុណ្ណោះ។ 

 

កាលពីសប្តាហ៍មុននេះ ក្រុមអ្នកអភិវឌ្ឍន៍ XDA Developers ទម្លាយថា ស្មាតហ្វូន Mate 20 និង  Mate 20 Pro ប្រហែលជាមានថាមពលថ្មដល់ទៅ 4,200mAh ។ ព័ត៌មានបែកធ្លាយមួយទៀតទម្លាយថា ស្មាតហ្វូន Mate 20 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 40W fast charging ផងដែរ។ ស្មាតហ្វូន Mate 20 Pro ត្រូវគេរំពឹងថានឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint scanner ។ វាក៏មានការរំពឹងថា ស្មាតហ្វូន Samsung Galaxy S10 ដែលបង្ហាញខ្លួននៅដើមឆ្នាំ 2019 នេះនឹងប្រើប្រាស់នូវមុខងារនៃបច្ចេកវិទ្យានេះផងដែរ។ ស្មាតហ្វូន Mate 20 Pro នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D structured light module សម្រាប់ស្កេនមុខកម្រិត 3D ផងដែរ។ ស្មាតហ្វូននេះ អេក្រង់ទំហំ 6.9 inches AMOLED display ដែលមាន Notch ផងដែរ។

 

ស្មាតហ្វូន Mate 20 Pro ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ទំហំ 40MP+20MP+8MP ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Leica ។ ស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC ដែលគ្រោងនឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅចុងខែនេះ។ បន្ទះឈីបនេះមានល្បឿនដល់ទៅ 2.8 GHz ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹង EMUI 9.0 ថែមទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន