no-alternative title

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung អាចនឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក

2019 គឺជាឆ្នាំមួយដ៏ល្អដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនរួមជាមួយនឹងស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បានថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ត្រូវគេរំពឹងថានឹងចូលរួមប្រកួតប្រជែងទៅលើស្មាតហ្វូនដែលមានអេក្រង់បត់បានផងដែរ ប៉ុន្តែស្មាតហ្វូនដែលមានអេក្រង់ដ៏ប្រណិតរបស់ក្រុមហ៊ុន Samsung គឺមានការទន្ទឹងរង់ចាំជាច្រើនពីអ្នកប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានថ្មីបំផុតពេលនេះ បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មានគោលដៅក្នុងការបញ្ចេញនូវស្មាតហ្វូននេះនៅដើមឆ្នាំ 2019 ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលគ្រោងត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូនបត់បាននៅលើទីផ្សារឆាប់ៗនេះផងដែរ។

 

ប្រភពជាច្រើនដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងសារព័ត៌មាន Wall Street Journal បានទម្លាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 7អ៊ីង។ ខណៈពេលដែលស្មាតហ្វូននេះនៅមិនទាន់មានព័ត៌មានទម្លាយច្រើននោះ វាប្រហែលជាមានកម្រិតសមាមាត្រ 4:3 ជាមួយនឹងការពង្រីកអេក្រង់កាន់តែធំសម្រាប់ស្មាតហ្វូននេះ។

 

ស្មាតហ្វូននេះនៅពេលដែលបត់ទៅគឺមានរូបរាងដូចជាកាបូបលុយ ហើយវាក៏មានអេក្រង់ទីពីរ secondary display តូចមួយនៅខាងក្រៅសម្រាប់ធ្វើការបង្ហាញម៉ោង ការជូនដំណឹង Notifications និងព័ត៌មានសំខាន់ជាច្រើនទៀត។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះនឹងស្ថិតនៅលើផ្នែកពាក់កណ្តាលទៀតរបស់វា។

 

ក្រុមហ៊ុន Samsung ត្រូវគេនិយាយថាកំពុងតែធ្វើការបង្កើតនូវស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បានចាប់តាំងពីឆ្នាំ 2014 ដូចនេះ យើងមិនអាចរង់ចាំមើលថាតើស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានលក្ខណៈពិសេសអ្វីខ្លះទៅបើធៀបជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតនោះ? សម្រាប់ស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាននេះនឹងមានតម្លៃថ្លៃកប់មិនធម្មតានោះទេ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន