no-alternative title

Galaxy Note 9 ត្រូវបានគេមើលឃើញថា មានតម្លៃថោកជាងគូរប្រជែងនានា ដែលចេញលក់នៅក្នុងឆ្នាំនេះ

ថ្មីៗនេះ នៅលើទីផ្សារទូរស័ព្ទនៅលើពិភពលោក គឺមានការបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនប្រភេទ ជាក់ស្តែងដូជជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Oppo ជាដើម ដែលទើបតែបានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Oppo បានលក់ស្មាតហ្វូន Find X អស់ជាច្រើនរាប់ពាន់គ្រឿងក្នុងរយះពេលខ្លីនេះ។ លោកអ្នក ប្រាកដជាបានដឹងរួចមកហើយថា កាមេរ៉ារបស់ស្មាតហ្វូន Find X គឺជាប្រភេទរុញ មកខាងក្រៅដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D សម្រាប់ធ្វើការស្កេនទៅលើផ្ទៃមុខរបស់អ្នកជាមួយនឹងពេលវេលាខ្លីបំផុត។

ពេលនេះ ក្រុមហ៊ុន Oppo មិនត្រឹមតែដាក់លក់នូវស្មាតហ្វូន Find X នោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏ត្រៀមនឹង បង្ហាញនូវម៉ូដែលថ្នាក់ប្រណិតរបស់ខ្លួនគឺប្រភេទ Lamborghini edition ដែលមានល្បឿនលឿនភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5A VOOC charging ទៀតផងដែលម៉េមូរីទំហំ 512GB ជាមួយនឹងតម្លៃ $1500 ឯណោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ សម្រាប់ពេលនេះស្មាតហ្វូនដែលប្រើប្រាស់នូវម៉េមូរីទំហំ 512GB គឺមានដូចជា Huawei's Mate RS, Oppo's Find X Lamborghini និង Galaxy Note 9 ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពផ្សេងគ្នានៅក្នុងស្មាតហ្វូនទំហំម៉េមូរី 512GB នេះ គឺតម្លៃ និងទំហំរ៉េម ហើយលោកអ្នកក៏អាចធ្វើការកម្មង់ទិញស្មាតហ្វូន Galaxy note 9 នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ ស្មាតហ្វូន Mate RS នេះ អាចរកទិញបានជាមួយនឹងទំហំ 256GB និង 512GB ដែលនឹងដាក់លក់នៅក្នុងប្រទេសចិន ស្របពេលដែលស្មាតហ្វូន Oppo Find X Lamborghini ត្រៀមខ្លួនក្នុងការដាក់លក់នៅអាស៊ីផងដែរ។ ចំនែកស្មាតហ្វូន Asus ROG Phone 512GB នៅមិនទាន់បញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេ។ 

អ្វីដែលគួរអោយចាប់អារម្មណ៍នៅក្នុងអត្ថបទេនេះ គឺថាអ្នកវិភាគបានចាត់ទុកថា ស្មាតហ្វូនស៊េរីថ្មី Note 9 គឺមានតម្លៃថោកជាងគេបំផុត នៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលមានម៉េមូរីទំហំ 512GB ហើយសម្រាប់ microSD កាតទំហំគ្នានេះ តើលោកអ្នកយល់ឃើញដូចម្តេចដែរ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន