no-alternative title

OPPO Find X មកដល់ស្រុកខ្មែរភ្លាម ចំនួននៃការលក់ចេញ គឺមានការកើនជាលំដាប់ លើសពីការំពឹងទុក

OPPO Find X ដែលជាកំពូលទូរស័ព្ទឆ្លាតវៃរបស់ OPPO បានមកដល់ប្រទេសកម្ពុជាហើយ។ គ្រាន់តែ តែលេចមុខជាផ្លូវការលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី 5 ខែសីហានេះភ្លាម OPPO Find X បានផ្ដល់ភាពភ្ញាក់ផ្អើល និងភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចំនួនលក់ចេញមានការកើនជាលំដាប់ លើសពីការំពឹងទុករបស់ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុន OPPO ផងដែរ។

ដូចពាក្យដែលគេធ្លាប់បាននិយាយអីចឹង! របស់ដែលមើលឃើញលើអ៊ីនធឺណិតជាច្រើនរយដង មិនស្មើនឹងបានកាន់ក្នុងដៃដោយផ្ទាល់ម្ដងឡើយ។ ពេលដែលអ្នកកាន់ OPPO Find X ក្នុងដៃ អ្នកនឹងមានអារម្មណ៍ហាក់បីដូចជាកាន់គ្រាប់ពេជ្រខៀវដ៏ធំមួយនៅក្នុងដៃអីចឹង ព្រោះថា រូបរាងរបស់ទូរសព្ទកំពូលមួយនេះ រចនាឡើងយ៉ាងប្រណិត ពន្លឺចែងចាំងស្ទើរគ្រប់ជ្រុងនៃទូរស័ព្ទ។ នេះជាចំណុចទាក់ភ្នែកមួយដែលទូរសព្ទដទៃទៀត មិនទាន់មានដូចនៅឡើយទេ គិតត្រឹមផ្នែករចនានៃរូបរាង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណុចពិសេសរបស់កំពូលស្មាតហ្វូនចុងនេះ គឺមានត្រង់ផ្ទៃអេក្រង់ពេញ រួមជាមួយមុខងារកាមេរ៉ា Pop-up បង្កប់នៅខាងក្នុងតួម៉ាស៊ីន។ Find X ក៏នឹងប្រែក្លាយជាស្មាតហ្វូនរចនាបថអេក្រង់កោង ហើយមានកាមេរ៉ាភ្លោះក្រោយ ទំហំ 20MP+16MP។ Find X មានថាមពលថ្ម 3730 mAh។ កាមេរ៉ាមុខទំហំ 25MP លាយឡំអេក្រង់ធំដល់ 6.4 អ៊ីញ ប្រភេទ AMOLED។ ទូរសព្ទដែលបញ្ជាក់ពីភាពទាន់សម័យរបស់អ្នកមួយនេះ មាន 2 ពណ៌គឺ Bordeaux Red និងGlacier Blue ហើយត្រូវបានលក់ក្នុងតម្លៃ 899 ដុល្លានៅទីផ្សារប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន