no-alternative title

លោក Erdogan ប្រធានាធិបតីប្រទេស តួកគី ប្រកាសអោយប្រជាជនខ្លួនឈប់ទិញ iPhone ងាកមកទិញ Samsung វិញ!

បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើទុក្ខបុកម្នេញតាមរយៈការយកពន្ធទៅលើទំនិញជាច្រើនរបស់ប្រទេសតួកគី និងការដាក់ទណ្ឌកម្មជាច្រើនទៅលើមន្ត្រីជាច្រើនរបស់ខ្លួននោះ ពេលនេះ រូបិយបណ្ណនៅក្នុងស្រុក មានការធ្លាក់ចុះ ហើយវាមានការបាត់បង់ប្រហែលជា 40% នៃតម្លៃរូបិយប័ណ្ណរបស់ខ្លួនជាមួយនឹងរូបិយបណ្ណដុល្លារចាប់តាំងពីដើមឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រធានាធិបតីរបស់តួកគី មិនចាប់អារម្មណ៍ខ្លាំងទៅលើរឿងនេះនោះទេ ហើយលោកក៏ចេញនូវដំបូន្មានទៅកាន់ពលរដ្ឋរបស់ខ្លួន អោយធ្វើការកាន់កាប់ទៅលើរូបិយប័ណ្ណបរទេស ឬលោហៈធាតុ ដ៏មានតម្លៃចូលទៅក្នុងរូបិយប័ណ្ណក្នុងស្រុក។ នៅក្នុងរឿងនេះ លោកបានបញ្ជាក់ថា ពលរដ្ឋតួកគីចំនួន 80 លាននាក់ធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ iPhones ទៅកាន់ Samsung ឬប្រទេសនេះ ត្រៀមផលិតស្មាតហ្វូនម៉ូដែល Venus សម្រាប់ប្រើប្រាស់នៅក្នុងស្រុក។ មានការប៉ាន់ស្មានថា ប្រហែលជាចំណែកទីផ្សារចំនួន 15% គឺប្រើប្រាស់នូវផលិតផល iPhones ហើយក្រុមហ៊ុន Apple ក៏កំពុងតែធ្វើការផ្គត់ផ្គង់ iPads រាប់លានគ្រឿងសម្រាប់សាលារៀនជាច្រើននៅក្នុងប្រទេសតួកគីផងដែរ។

បើយើងមើលទៅ នេះគឺជារឿងមួយ ដែលគួរអោយអស់សំណើចផងដែរ នេះគឺជាអំណាចផ្តាច់ការរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាមួយ ធ្លាប់មាននៅក្នុងសង្គ្រាមត្រជាក់ Cold War។ កាលពីឆ្នាំមុន ប្រទេសចិនក៏ធ្លាប់មានដូចគ្នា ក្នុងប្រទេសយក្សអាស៊ីមួយនេះ ក៏កំទេច iPhones ផងដែរ នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិក។ សរុបមក នៅក្នុងរឿងនេះ អ្នកដែលរងគ្រោះថ្នាក់ជាងគេនោះ គឺលោក Tim Cook ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិននោះ បានធ្វើអោយ iPhones ក្លាយជាផលិតផល ដែលត្រូវធ្វើការរឹតបន្តឹង និងមានហាមប្រាមផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន