no-alternative title

រូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Motorola P30 ត្រូវបានគេទម្លាយចេញជាច្រើនសន្លឹក ដែលបង្ហាញអំពីចំណុចសំខាន់

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Motorola ធ្លាប់បានទម្លាយនូវឈ្មោះដូចជា P30, P30 Note និង P30 Play នៅលើវេបសាយផ្លូវការរបស់ខ្លួននៅក្នុងប្រទេស ចិន ប៉ុន្តែក្រុមហ៊ុន Lenovo មិនបានទម្លាយនូវរូបភាពរបស់ស្មាតហ្វូនទាំងនេះនោះទេ។ យ៉ាងណាមិញ យើងក៏បានដឹងរួចមកហើយថាតើស្មាតហ្វូនទាំងនោះនឹងមានរូបរាងបែបណានោះ។ 

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 15 ខែសីហានេះ នៅក្នុងព្រឹត្តិការណ៍សន្និសីទមួយដែលស្មាតហ្វូនស៊េរីថ្មី Moto Z3 ត្រូវគេរំពឹងថា នឹងពង្រីកនូវទីផ្សារស្មាតហ្វូនរបស់ខ្លួនចេញពីសហរដ្ឋអាមេរិក ហើយស្មាតហ្វូន Motorola P30 ក៏ចាប់ផ្តើមមានការចាប់អារម្មណ៍កាន់តែខ្លាំងផងដែរបន្ទាប់ពីមានការបែកធ្លាយនូវរូបរាងរបស់វារួចមកនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពប៉ាណូ និងរូបភាពផ្សព្វផ្សាយជាច្រើនត្រូវបានចែកចាយនៅលើបណ្តាញសង្គមរបស់ចិន ប៉ុន្តែស្មាតហ្វូន P30 នេះក៏អាចនឹងមានសន្ទុះខ្លាំងផងដែរនៅក្នុងទីផ្សារខាងលិចស្ថិតនៅក្រោមការប្រើប្រាស់ឈ្មោះ Motorola One នោះ។ ស្មាតហ្វូននេះមានការរចនារូបរាងស្រដៀងគ្នាទៅនឹង iPhone X ហើយនៅថ្ងៃនេះវាក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16 + 5MP ប្រើប្រាស់បច្ចេកវិទ្យា AI ហើយវាមានតម្លៃ 1,999 yuan ឬ $290 ។

ស្មាតហ្វូននេះ ប្រហែលជាមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ នៅមិនទាន់ដឹងនោះទេអំពីវត្តមានរបស់ស្មាតហ្វូន Motorola P30 Note ប៉ុន្តែស្មាតហ្វូននេះ អាចនឹងមានអេក្រង់ធំ និងថាមពលថ្មធំផងដែរ។ ស្មាតហ្វូន P30 មានអេក្រង់ទំហំ 6.2 inches ជាមួយនឹងកម្រិតសមាមាត្រ 19:9 aspect ratio និងកម្រិតភាពច្បាស់ FHD+។ ស្មាតហ្វូននេះមានថាមពលថ្ម 3,000 mAh។ ស្មាតហ្វូន Moto Z3 ក៏ភ្ជាប់ជាមួយនឹងថាមពលថ្ម 3,000 mAh ដូចគ្នាផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន