no-alternative title

Samsung សហការជាមួយ Seoul National University បង្កើតការស្រាវជ្រាវទៅលើមមូលដ្ឋានគ្រឹះនៃឧស្សាហកម្មបន្ទះឈីប

កាលពីថ្ងៃទី 14 ខែសីហា ក្រុមហ៊ុន Samsung Electronics បាននិយាយថា ខ្លួនបានចូលរួមជាមួយសាកលវិទ្យាល័យ ជាតិសេអ៊ូល Seoul National University ដើម្បីផ្តល់អាហារូបករណ៍ និងមូលនិធិគម្រោងស្រាវជ្រាវ ស្របពេលដែល ខ្លួនកំពុងស្វែងរកការជំរុញគ្រឹះសម្រាប់កំណើននៃឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសកូរ៉េ។ គួរបញ្ជាក់ថា កាលពីដើម ខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បាននិយាយថា ខ្លួននឹងវិនិយោគ 180 ពាន់លានវ៉ុន (158 ពាន់លានដុល្លារ) នៅ ក្នុងរយៈពេលបីឆ្នាំ ខាងមុខនេះ ដោយមានទឹកប្រាក់ចំនួន 100 ពាន់លានវ៉ុន សម្រាប់ស្ថាប័នក្នុងស្រុក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោមកម្មវិធីជាមួយ SNU ក្រុមហ៊ុន Samsung បាននិយាយថា គម្រោងនេះ នឹងជួយអ្នកស្រាវជ្រាវរូបវិទ្យា គណិតវិទ្យា និងសារធាតុគីមី អោយជំរុញសមត្ថភាពរបស់ប្រទេស កាន់តែខ្លាំងថែមទៀតនៅក្នុងវិទ្យាសាស្ត្រមូលដ្ឋាន។ ក្រុមហ៊ុន យក្សបច្ចេកវិទ្យាដ៏ធំបំផុតរបស់ក្រុមហ៊ុន Samsung Group ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េ គ្រោងនឹងជួយដល់អ្នក ជំនាញនៅក្នុងការជួលក្រុមហ៊ុននៅក្នុងឧស្សាហកម្មអេឡិចត្រូនិក និងចែករំលែកហេដ្ឋារចនាសម្ព័ន្ធ ស្រាវជ្រាវកំពូល របស់ខ្លួន។ 

 

ក្រុមហ៊ុន Samsung បាននិយាយថា ការសម្រេចចិត្តនេះ បានកើតឡើង ខណៈដែលឧស្សាហកម្មទូរស័ព្ទចល័ត បាន អំពាវនាវ ឱ្យមានអ្នក ជំនាញផ្នែកផ្សេងៗ ពីវិទ្យាសាស្រ្តមូលដ្ឋាន រហូតដល់វិស្វកម្ម ជាមួយនឹងតំបន់កាន់តែស្មុគស្មាញ បន្ទាប់ពីការអភិវឌ្ឍ នៃប្រាជ្ញាសិប្បនិម្មិត បណ្តាញជំនាន់ទី 5 និងបច្ចេកវិទ្យា Internet of Things technologies។ 

 

លោក Kim Ki-nam ដែលជាប្រធានផ្នែកដំណោះស្រាយឧបករណ៍ របស់ក្រុមហ៊ុន Samsung បាននិយាយថា វាមាន សារៈសំខាន់ ណាស់ ក្នុងការបង្កើនការស្រាវជ្រាវ របស់សាកលវិទ្យាល័យ និងជំរុញអ្នកជំនាញ ឱ្យបន្តការអភិវឌ្ឍឧស្សា ហកម្មបន្ទះឈីប។  សាកលវិទ្យាល័យនេះ បានស្វាគមន៍ការផ្លាស់ប្តូរនេះ ដោយនិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់ ក្រុមហ៊ុន Samsung នឹងជួយឱ្យស្ថាប័ននេះ កែលម្អគម្រោងស្រាវជ្រាវរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន