no-alternative title

Oppo F9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងអេក្រង់លាតទំហំ 6.3” ដែលមាន Notch តូចរាងអក្សរ “V”

F9 គឺជាស្មាតហ្វូនស៊េរីទំនើបចុងក្រោយបំផុតរបស់ Oppo ដែលវាត្រូវបានក្រុមហ៊ុនធ្វើការសម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសដើម្បីប្រគូតប្រជែងទីផ្សារស្មាតហ្វូនធុនកណ្តាល និងបំពេញចិត្តអតិថិជនដែលគាំទ្រស្មាតហ្វូនរបស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានធ្វើការរចនាឡើងថ្មីមានភាពស៊ីវិល័យទាក់ភ្នែកជាមួយបន្ទះអេក្រង់បង្ហាញកម្រិត 19.5:9 aspect ratio ជាអេក្រង់លាតពេញផ្ទៃទំហំ 6.3” Full-HD LTPS IPS LCD រំលេចរចនាបថដោយគែម notch តូចរាងអក្សរ “V” ដែល Oppo ហៅថា “Waterdrop Screen”។  

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់របស់ស្មាតហ្វូន ទ្រទ្រង់ការបង្ហាញចេញបានក្នុងកម្រិត Full-HD+ ទំហំ 1080x2340px នៅលើផ្ទៃបង្ហាញសរុបដល់ទៅ 90.8% និងមានកម្រិតដង់ស៊ីតេភាពច្បាស់លើផ្ទៃអេក្រង់ 409ppi។  បន្ថែមពីនេះអេក្រង់ F9 ត្រូវបានស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 6 ដែលជាជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Corning ដែលទើបប្រកាសចេញថ្មីៗនេះថែមទៀតផង ហើយ F9 ក៏ជាស្មាតហ្វូនដំបូងគេបង្អស់ដែលមានវាសនាប្រើប្រាស់កញ្ចក់ការពារអេក្រង់ដ៏ធន់រឹងមាំនេះ។  

បន្ទាប់ពីមានអេក្រង់ដ៏ស្រស់ស្អាតទំនើបទៅហើយចំនុចកាមេរ៉ាថតរូបក៏ជាចំនុចខ្លាំងរបស់ស្មាតហ្វូន F Series ជំនាន់ថ្មីនេះផងដែរដោយវាមានកាមេរ៉ាខាងក្រោយជាលែនកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលមានទំហំ 16MP មាន aperture f/1.8 និងមួយគ្រាប់ទៀតជាកាមេរ៉ាជំនួយក្នុងការថតរូបព្រាលផ្ទៃ (bokeh effect) មានទំហំ 2.0MP។ ចំពោះកាមេរ៉ាថតសែលហ្វីវិញគឺមានទំហំដល់ទៅ 25MP មានទំហំ aperture f/2.0 ដែលរំលេចនៅក្នុង V-notch ទ្រទ្រង់នូវមុខងារ HDR និង AI។ 

Oppo F9 ប្រើប្រាស់បន្ទះឈីប MediaTek Helio P60 ទ្រទ្រង់នូវបច្ចេកវិទ្យា  AI រត់ដោយអង្គគណនា 8-core មានល្បឿន 2.0GHz និងប្រើអង្គក្រាហ្វិចស៊េរី Mali-G72 MP3។ ស្មាតហ្វូននេះមានម៉ាស៊ីនពីរជម្រើសគឺ 4GB & 6GB RAM ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ 64GB និងអាចដាក់បន្ថែមទំហំម៉េមូរីក្រៅបានដល់ 256GB ត្រង់ជើងស៊ីមកាតទីពីរ។ Oppo បានដាក់អោយ F9 ប្រតិបត្តិការលើ ColorOS 5.2 ដែលទ្រទ្រង់ដោយ Android 8.1 Oreo ចេញពីប្រអប់។ 

ស្មាតហ្វូននេះមានថ្មប្រភេទ Li-Po កំលាំង 3,500mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មល្បឿនលឿនបំផុត VOOC Flash Charge ដែលទ្រទ្រង់ចរន្តកម្រិត 5V/4A 20W ដោយសាក 5 នាទីអាចកំដរការនិយាយទូរស័ព្ទបានដល់ទៅ 2 ម៉ោងឯណោះ។ រាងសោកស្តាយបន្តិចដោយសារតែ F9 នៅតែបន្តប្រើរន្ធដោតប្រភេទ micro USB2.0 មិនលោតដល់ប្រភេទ USB-C។ Oppo បានបើកអោយធ្វើការបញ្ជាទិញមុនសម្រាប់ស្មាតហ្វូន Oppo F9 រីឯការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី 24 ខែសីហាសប្តាហ៍ក្រោយនេះ។ 

ចំពោះតម្លៃខ្លួនរបស់វានៅក្នុងទីផ្សារប្រទេសវៀតណាមគឺ 7,690,000 ដុងឬប្រហែល 330 ដុល្លារ ឬ 290 អឺរ៉ូសម្រាប់ម៉ូដែល 4GB RAM ជាមួយពណ៌បីជម្រើសគឺក្រហម (Sunrise Red), ខៀវ (Twilight Blue) និងស្វាយ (Starry Purple)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន