no-alternative title

Xioami បាននាំមុខគេក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌានៅក្នុងត្រីមាសទីពីរឆ្នាំ 2018 នេះ

ប្រទេសឥណ្ឌា គឹជាទីផ្សារលក់ស្មាតហ្វូនដ៏ធំលំដាប់ទីពីរ នៅក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន ម៉្លោះហើយមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនៅជុំវិញពិភពលោក បាននំាគ្នាសម្រុកនាំយកស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសមួយនេះ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន IDC បានបង្ហាញអោយដឹងថាក្នុងត្រីមាសទីពីរឆ្នាំ 2018 នេះ ការនាំចូលទូរស័ព្ទស្មាតហ្វូនពីបណ្តាក្រុមហ៊ុននានាចូលទៅចរាចរលក់ក្នុងទីផ្សារប្រទេសឥណ្ឌាមានចំនួន 44 លានគ្រឿងឯណោះដែលបានកើនឡើងប្រមាណ 29% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2017។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍របស់ IDC បានបង្ហាញទៀតថា ក្រុមហ៊ុនដែលនាំស្មាតហ្វូនចូលទៅចរាចរលក់ក្នុងទីផ្សារប្រទេសឥណ្ឌា បានច្រើនជាងគេ កាលពីត្រីមាសទីពីរគឺក្រុមហ៊ុន Xiaomi របស់ចិនដោយបាននាំមុខក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung។ នៅក្នុងទិន្នន័យរបស់ IDC បានបង្ហាញថា Xiaomi បានកាន់កាប់ចំនែកទីផ្សារលក់សរុប 29.7% ជាមួយការចេញលក់ស្មាតហ្វូន បានចំនួន 10 លានគ្រឿង រីឯ Samsung វិញបានកាន់កាប់ចំនែកទីផ្សារ 23.9% ជាមួយការចេញលក់ស្មាតហ្វូនបានចំនួនត្រឹមតែ 8 លានគ្រឿងប៉ុណ្ណោះ។ 

ស្មាតហ្វូនដែលធ្វើអោយ Xiaomi អាចឈរជើងរឹងមាំខ្លាំងលើទីផ្សារប្រទេសឥណ្ឌា គឺមានម៉ូដែល Redmi 5, Redmi 5A, Redmi Note 5 និង Redmi Note 5 Pro ចំនែកស្មាតហ្វូនរបស់ Samsung ដែលទទួលបានប្រជាប្រិយភាពខ្លាំងសម្រាប់ប្រជាជនឥណ្ឌាមានដូចជាម៉ូដែល Galaxy J6, J7 Nxt និង Galaxy J2 (2018)។ ក្រុមហ៊ុនដែលរត់ពីក្រោយ Xiaomi និង Samsung គឺមាន ViVo, Oppo, Transsion (Tecno) ដែលមានចំនែកទីផ្សារ 12.7%, 7,6% និង 5.0% ហើយក្រុមហ៊ុន Huawei ត្រូវបានខ្ទាតចេញពីចំណាត់ថ្នាក់លេខ 5 ក្នុងតារាងដោយសារតែក្រុមហ៊ុន Transsion ក្នុងត្រីមាសទីឆ្នាំនេះ។  IDC បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន OnePlus បាននាំមុខ Samsung និង Apple ក្នុងទីផ្សារស្មាតហ្វូនថ្នាក់ខ្ពស់ (Premium Phone Market) ដែលមានតម្លៃចាប់ពី $500 ឡើងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន