no-alternative title

Apple ត្រូវបានគេសង្ស័យថា នឹងមានការប្រើប្រាស់ប៊ិចសម្រាប់ iPhones ឆ្នាំ 2018 នេះ

គិតមកត្រឹមថ្ងៃនេះ Samsung ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ ដែលទទួលបានជោគជ័យ នៅក្នុងការប្រើប្រាស់ប៊ិច សម្រាប់ដំណើរការជាមួយនឹងស្មាតហ្វូនទំនើបរបស់ខ្លួន។ នៅក្នុងការបង្ហាញខ្លួនកាលពីក្នុងឆ្នាំ 2012 នោះ ប៊ិច S Pen ត្រូវប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃជាច្រើន សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Samsung Galaxy Note series។ ជាក់ស្តែង លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូន Note នេះ គឺការប្រើប្រាស់សម្រាប់កត់ត្រា។ ដូចនេះ ក្រុមហ៊ុន Apple ប្រហែលជាពេលនេះលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung ជាមួយនឹងការប្រើប្រាស់នូវប៊ិច Apple Pencil ដែលទ្រទ្រង់នៅលើស្មាតហ្វូន iPhones នោះ។ 

របាយការណ៍ថ្មីមួយចេញផ្សាយដោយ  TrendForce បានអះអាងថា iPhone ម៉ូដែល OLED 2018 នេះ នឹងទ្រទ្រង់ទៅលើប៊ិចដែរ តែត្រូវបានគេគិតថា ប្រហែលជាមិនមានការពេញនិយមនោះទេ សម្រាប់ស្មាតហ្វូនអេក្រង់ 5.8 អ៊ីង ប៉ុន្តែវាប្រហែលជាមានការពេញនិយមនៅលើស្មាតហ្វូន 6.5"។ មានរបាយការណ៍ជាច្រើន ដែលបញ្ជាក់អំពីមុខងារជាច្រើនរបស់ iPhones ចាប់តាំងពីដើមឆ្នាំ 2016 មកម្ល៉េះ ប៉ុន្តែវាមិនទាន់មានការបញ្ជាក់អំពីការរចនាឡើងវិញសម្រាប់ប៊ិច Apple Pencil នោះទេ សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន OLED iPhone 2018។

រូបភាពពាណិជ្ជកម្ម
no-alternative title

តើបញ្ហានោះគឺជាអ្វី? ប៊ិច Apple Pencil គឺមើលទៅដូចជាប៊ិចធម្មតាដែលល្អបំផុត នៅក្នុងការប្រើប្រាស់នៅលើ iPad ប៉ុន្តែវាភ្ជាប់វាខាងក្រៅជាមួយនឹង iPhone ហាក់ដូចជាមានភាពទើសទែងមែនទែន នៅក្នុងហោប៉ាវរបស់អ្នក។ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន ដែលប្រើប្រាស់នៅលើប៊ិច S Pen របស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Apple ប្រហែលជាធ្វើដូចគ្នានេះ ដែរសម្រាប់ប៊ិច iPhone របស់ខ្លួននោះ។

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ TrendForce បានបញ្ជាក់ថា iPhone 2018 នឹងមាន 3 ទំហំសម្រាប់ជ្រើសរើសគឺ 64GB, 256GB និង 512GB។ នៅក្នុងរបាយការណ៍នេះ សម្រាប់ម៉ូដែល  LCD iPhone ប្រហែលជាមានទំហំ 64GB និង 256GB ស្របពេលដែលម៉ូដែល 512GB ប្រហែលជាប្រើប្រាស់នៅលើ OLED ។ សម្រាប់ iPhones ដែលមានតម្លៃថ្លៃបំផុតគឺមានរ៉េមទំហំ 4GB ស្របពេលដែលម៉ូដែល LCD មានរ៉េមទំហំ 3GB នោះ។ តាមការបញ្ជាក់របស់ TrendForce បានអោយដឹងថា iPhone អេក្រង់ LCD នឹងមានតម្លៃចាប់ផ្តើមពី $699 ហើយនឹងមានតម្លៃចន្លោះពី $699-$749។ សម្រាប់ម៉ូដែល OLED គឺមានតម្លៃចាប់ពី $899-$949 ៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន