no-alternative title

Canon EOS M50 គឺជាកាមេរ៉ាដ៏ល្ដ៏អស្ចារ្យបំផុត សម្រាប់ការបង្កើតនូវមាតិកាថតរូបភាព និងថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម

បច្ចុប្បន្ននេះ នៅក្នុងការកើនឡើងឥតឈប់ឈររបស់បណ្តាញសង្គម Social Media បានធ្វើឱ្យមនុស្សជាច្រើនមានសមត្ថភាពក្នុងការទំនាក់ទំនង និងការបញ្ចេញនូវអារម្មណ៍របស់ខ្លួននៅក្នុងវិធីថ្មីមួយ។ ប្រសិនបើមនុស្ស ចាប់ផ្តើមប្រើប្រាស់អ៊ីនធើរណិតនៅក្នុងការយុគសម័យនៃឌីជីថលនេះ អាចនិយាយថា ដល់ពេលសម្រាប់ការបង្កើតនូវវីដេអូសម្រាប់ប្លុក ដែលហៅថា “vlogging” នោះហើយ។ ជាក់ស្តែង នៅក្នុងការទស្សន៍ទាយរបស់ Visual Networking Index (VNI) ដែលធ្វើឡើងដោយក្រុមហ៊ុន Cisco បានបញ្ជាក់ថា នៅត្រឹមឆ្នាំ 2021 ចំនួន 82% នៃមាតិការ Web Content ទាំងអស់ គឺនឹងការប្រើប្រាស់វីដេអូ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបង្ហោះវីដេអូគ្រប់ពេលវេលា គ្រប់ទីកន្លែង

តាមការបញ្ជាក់របស់ Warmbrodt (2007)1 នោះ vlogging គឺជាពិតជាសំខាន់មែនទែន ហើយវាគឺជាសិល្បៈមួយក្នុងការបង្កើតនូវប្លុកមួយផងដែរ ការចែករំលែក និងការបញ្ចេញគំនិត និងស្ទាយ៍ប្រចាំថ្ងៃ ប៉ុន្តែនៅក្នុងទម្រង់ជាវីដេអូនោះ។ វាក៏មានការពេញនិយមនៅក្នុងពេលសព្វថ្ងៃនេះផងដែរដោយសារតែវាមានភាពងាយស្រួលដោយសារតែវាអាចធ្វើការផលិតនូវវីដេអូដែលចេញពីអារម្មណ៍របស់អ្នក និងរបៀបដែលវាផ្តល់នូវ platform ថ្មីដែលគ្មានកំណត់ក្នុងការបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់ពួកគេនោះ។

ស្របពេលដែលមនុស្សគ្រប់គ្នាអាចធ្វើការប្រែក្លាយកាមេរ៉ារបស់ពួកគេទៅជាវីដេអូសម្រាប់ធ្វើការ Upload នោះ វាក៏មានលក្ខណៈពិសេសសម្រាប់ការយកឈ្នះទៅលើវីដេអូផ្សេងទៀតផងដែរ។ vlogging មិនត្រឹមតែជាសកម្មភាពមួយនោះទេ ប៉ុន្តែវាគឺជាការបង្ហាញអំពីចំណង់ចំណូលចិត្ត។ ពេលនេះ អ្នកបង្កើតមាតិកា ៣ នាក់របស់ប្រទេសហ្វីលីពីនដែលល្បីល្បាញនៅលើអ៊ីនធើរណិតដោយសារតែការប្រាប់នូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេនោះគឺ Hideo Muraoka, Raiza Contawi និង Say Tioco ។

នៅក្នុងការរចនាជាមួយនឹងរូបរាងស្រស់ស្អាតងាយស្រួលក្នុងការប្រើប្រាស់ដោយបំពាក់ជាមួយនឹងមុខងារអាជីពជាច្រើននោះ កាមេរ៉ា Canon EOS M50 គឹជាប្រភេទកាមេរ៉ា mirrorless cameras ដ៏ពេញនិយមរបស់ក្រុមហ៊ុន Canon ក្នុងការជួយប្រែក្លាយនូវគំនិតរបស់អ្នកទៅជាវីដេអូដ៏អស្ចារ្យនៅក្នុងកម្រិតថ្មីមួយទៀត។ តារាម៉ូដែល Hideo Muraoka បាននិយាយថា “Vlogging បានផ្តល់អោយគាត់នូវ Platform ថ្មីមួយ នៅក្នុងការចែករំលែកនូវរឿងរ៉ាវជាច្រើន និងការជម្រុញសហគមន៍កាន់តែធំឡើង។ នៅពេលដែលអ្នកធ្វើដំណើរដូចខ្ញុំដែរនោះ អ្នកប្រាកដជាចង់បាននូវកាមេរ៉ាដែលមានរូបរាងតូចប្រភេទ mirrorless camera ដែលអនុញ្ញាតឱ្យអ្នកធ្វើការថតរូបភាព និងវីដេអូជាច្រើននៅក្នុងពេលធ្វើដំណើរនោះ។ 

នេះគឺជាហេតុផល ដែលកាមេរ៉ា EOS M50 សក្តិសមបំផុតសម្រាប់ខ្ញុំក្នុងការថតវីដេអូនៃស្ទាយ៍ប្រើប្រាស់ក្នុងជីវិតរបស់ខ្ញុំនោះ។” កាមេរ៉ា Canon EOS M50 គឺមានការពង្រឹងទៅលើមុខងារ Dual Pixel CMOS Auto Focus ជាមួយនឹងសេនស័រ 24.1MP ដែលមានទំហំ AF ធំជាងមុនដល់ទៅ 143AF និងច្បាស់បំផុត នៅក្នុងការថតរូបភាពដែលមានចលនានោះ។ វាអាចប្រើប្រាស់ជាមួយនឹង Canon EF-M mirrorless lenses ជាមួយនឹងលេន 70 Canon EF និង EF-S lenses ដែលអាចផ្តិតរូបភាពបានស្រស់ស្អាតគ្មានគូប្រៀបនោះទេ ហើយរូបភាពទាំងនោះគឺស្រស់ស្អាតច្បាស់បំផុត។

ការបង្កើតនូវវីដេអូ Real-Time

កាមេរ៉ា EOS M50 បានបង្កើតនូវមាតិកាដ៏អស្ចារ្យ។ អ្នកផាត់មុខអាជីព Raiza Contawi បាននិយាយថា “លក្ខណៈសំខាន់សម្រាប់ខ្ញុំក្នុងការបង្កើតនូវវីដេអូសព្វថ្ងៃនេះ គឺនៅក្នុងការបង្កើតនូវមាតិកា Real-Time។ ឱកាសជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនង និងបានជម្រុញអោយមនុស្ស មានការចាប់អារម្មណ៍ទៅលើ Content ដែលខ្ញុំដឹងថា វាមានតម្លៃបំផុតសម្រាប់អ្នក Followers របស់ខ្ញុំ ហើយវាក៏ជម្រុញអោយខ្ញុំ ធ្វើអ្វីដែលខ្ញុំកំពុងតែធ្វើនេះផងដែរ។” កាមេរ៉ា EOS M50 ភ្ជាប់ជាមួយនឹងប្រព័ន្ធ Wi-Fi, NFC និង Bluetooth អ្នកបង្កើតនូវមាតិកានេះមានភាពងាយស្រួលក្នុងការបញ្ចូននូវវីដេអូចេញពីកាមេរ៉ា EOS M50 ទៅកាន់ស្មាតហ្វូនរបស់ពួកគេបានកាន់តែងាយស្រួល។ 

ការចែករំលែកវីដេអូដ៏ល្អឥតខ្ចោះ និងភ្លឺច្បាស់ត្រជាក់ភ្នែក

ផ្អែកទៅលើអេក្រង់ Touch screen នេះ កាមេរ៉ា EOS M50 ភ្ជាប់ជាមួយនឹងប្រព័ន្ធ Electronic Viewfinder (EVF) ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យនៅក្នុងការប្រើប្រាស់ហើយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការបង្កើតនូវមាតិកាយ៉ាងអស្ចារ្យជាមួយនឹងការធានាទៅលើគុណភាពរូបភាពស្រស់ស្អាតកម្រិតខ្ពស់បំផុត។ Say Tioco ដែលចូលចិត្តចែករំលែកវីដេអូអំពីជីវិតរបស់គាត់និយាយថា “ខ្ញុំធ្វើការថតវីដេអូបង្រៀន និងមាតិកានៃជីវិតប្រចាំថ្ងៃជាច្រើននៅក្នុងរយៈពេលមួយខែសម្រាប់អ្នកអានរបស់ខ្ញុំ។ នៅពេលដែលអ្នកតាំងចិត្តក្នុងការធ្វើបែបនេះនៅក្នុងសហគមន៍របស់អ្នកនោះ អ្នកមិនបាច់ព្រួយបារម្ភអំពីវីដេអូ និងគុណភាពនៃរូបភាពរបស់អ្នកនោះទេ។ វាពិតជាល្អឥតខ្ចោះដោយសារតែវាមាន Tools សម្រាប់គ្រប់គ្រងនៅលើកាមេរ៉ានេះ។ កាមេរ៉ានេះមានទម្ងន់ស្រាលដែលអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែងផងដែរ៕”

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន