no-alternative title

ក្រុមហ៊ុន Ford ត្រៀមខ្លួនបញ្ចេញរថយន្ត Bullitt Mustang Kona Blue 2019 ដ៏អស្ចារ្យបំផុត

ក្រុមហ៊ុនផលិតរថយន្ត Ford ទើបតែធ្វើការបង្ហាញនូវរថយន្ត Bullitt Mustang Kona Blue 2019 ថ្មីៗនេះ ហើយក្រុមហ៊ុនក៏ប្រើប្រាស់រថយន្តស៊េរីថ្មីនេះ សម្រាប់ការប្រមូលថវិកាសប្បុរសធម៌តាមរយៈការដេញថ្លៃរថយន្តដំបូងគេបំផុតផងដែរ។ ពេលនេះក្រុមហ៊ុន Ford ចាប់ផ្តើមបញ្ចេញនូវម៉ូដែលពិសេសមួយទៀតរបស់រថយន្ត Bullitt Mustang ហើយវានឹងផ្តល់ផលប្រយោជន៍ខ្លាំងសម្រាប់មូលនិធិស្រាវជ្រាវទៅលើជំងឺទឹកនោមផ្អែមជាក់ជាមិនខាន។ សម្រាប់ Bullitt នេះគឺជារថយន្តដ៏អស្ចារ្យបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលដែលរថយន្ត Bullitt ធម្មតានេះ មានពណ៌បៃតង និងពណ៌ខ្មៅនោះ សម្រាប់រថយន្ត Bullitt ម៉ូដែលពិសេសនេះគឺមានពណ៌ថ្មីមួយទៀតហៅថា Kona Blue ។ ក្រុមហ៊ុន Ford មានគម្រោងក្នុងការលក់សំបុត្រអោយបានដល់ទៅ 60,000 សន្លឹក ដែលសំបុត្រមួយមានតម្លៃ $10។ សម្រាប់ការប្រមូលលុយនេះ នឹងបញ្ចប់នៅក្នុងថ្ងៃទី 9 ខែវិច្ឆិកា ហើយអ្នកដែលដេញថ្លៃបាន នឹងជ្រើសរើសនៅថ្ងៃទី 13 ខែវិច្ឆិកាផងដែរ។

សម្រាប់ប្រាក់ចំណូលទាំងអស់នេះគឺមានគោលដៅសម្រាប់សប្បុរសធម៌ប៉ុណ្ណោះ។ រថយន្ត Bullitt គឺដូចគ្នាទៅនឹងរថយន្តផ្សេងទៀតដែរ ដែលមានម៉ាស៊ីនប្រភេទ V8 និងមានកម្លាំង 480 សេះ ជាមួយនឹងការលាបពណ៌ខៀវនៅខាងក្រៅដ៏ស្រស់ស្អាតបំផុត។ សម្រាប់កង់របស់រថយន្តនេះ គឺមានពណ៌ប្រផេះ។ រថយន្តស៊េរីថ្មីនេះ នឹងមានការដាក់តាំងបង្ហាញនៅក្នុង Ford Media Club House និង Kruse និង Muer។ Bullitt Mustang Kona Blue 2019 នឹងធ្វើការដាក់តាំងបង្ហាញខ្លួនផងដែរនៅក្នុងព្រឹត្តិការណ៍ Woodward Dream Cruise 2018 នៅ Mustang Alley។ 

ប្រសិនបើអ្នកចង់ធ្វើការចូលរួមនៅក្នុងការប្រមូលថវិកានេះ សំបុត្រអាចធ្វើការរកទិញអនឡាញបានរហូតដល់ថ្ងៃទី 8 ខែវិច្ឆិកា។ សម្រាប់កាលបរិច្ឆេទ នៃការដាក់លក់រថយន្ត Bullitt Mustang Kona Blue 2019 នៅមិនទាន់ដឹងនៅឡើយទេក្នុងពេលនេះ៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន